ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នាពេលថ្មីៗនេះ បានឲ្យដឹងថា CDC បានអនុម័តឲ្យក្រុមហ៊ុន China Ting (Cambodia) Fashion Co., Ltd., ក្រុមហ៊ុន YTI (Cambodia) Garment Co., Ltd., និង Sky Clothing (Cambodia) Co., Ltd. វិនិយោគលើការបង្កើតរោងចក្រកាត់ដេរ នៅស្រុកឧដុង្គ និងស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ និង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣នេះ មានទំហំទឹកប្រាក់សរុប ១៦,៥ លានដុល្លារ។


បើទោះបីជាមានការព្រួយបារម្ភអំពីភាពចលាចលពាក់ព័ន្ធប្រាក់ឈ្នួល ដែលរោងចក្រមួយចំនួនបានបិទទ្វា ក៏ដោយ ក៏ការវិនិយោគនៅក្នុងវិស័យរោងចក្រកាត់ដេរ បានបន្តហូរចូលប្រទេសដោយមិនឈប់ឈរ។


គម្រោងវិនិយោគ ដែលបានអនុម័តថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានប្រហែល ៦៦៩០កន្លែង សម្រាប់ ប្រជាជនក្នុងស្រុក៕