Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តឡិចស៊ីស បើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូត មកបុ.កជាមួយនឹងរថយន្តកូរ៉េ ដឹកទឹកសុទ្ធហាយរួញមួយកំណាត់មុខ ទាំងសងខាង

spot_img

ភ្នំពេញ ៖ រថយន្តឡិចស៊ីសបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតមកបុ.កជាមួយនឹងរថយន្តកូរ៉េ ដឹកទឹកសុទ្ធហាយ រួញមួយកំណាត់មុខ ទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ១០០៣ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីតៃកុងរថយន្តហ៊ីយ៉ាន់ដាយ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយដឹកទឹកសុទ្ធ ហាយថិច ពណ៌ខៀវឆ្នូតក្រហមពាក់ផ្លាកលេខភ្នំពេញ2T-4382 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១០០៣ ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុក៏មានរថយន្តឡិចស៊ីស អិលអិច៤៧០ មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AW-1267 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតមកលិច បញ្ច្រាសទិសគ្នា បានរ៉េចង្កូតមកខាងឆ្វេងដៃ ជ្រុលមកបុ.កជាមួយរថយន្តហ៉ីយ៉ាន់ដាយ ចំពីមុខពេញទំ.ហឹងរងការខូចខាត់រួញផ្នែកខាងមុខទាំងសងខាង សំណាងល្អមិនមានអ្នករងរបួស ក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍នេះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឬស្សីកែវ បានចុះមកដល់កន្លែងកើតហេតុនិងបានធ្វើការវាស់វែងរួចឲ្យរករថយន្តអែបគៀន និងឲ្យភាគីទាំងពីរធ្វើការចរចាគ្នាមួយជំហ៊ានសិន តែបើការចរចាមិនត្រូវគ្នាទេ សមត្ថកិច្ចជំនាញចរាចរណ៍ នឹងរករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកនៃ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីរងចាំដោះស្រាយគ្នាបន្តនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន

spot_img