Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនរេចង្កូត ទៅបុ.កដើមឈើបណ្តាលឲ្យរថយន្តខ្ទេ.មួយកំណាត់មុខ

spot_img

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតឡើងខឿន ទៅបុ.កដើមឈើមួយដើមដ៏ធំបណ្តាលឲ្យប្រេះគល់ជិតរលំ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសេរីទំនើប ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2P-9767 បើកបរតាមបណ្តោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក្បែររង្វង់មូលវិមានឯករាជ្យ ក៏បានរេចង្កូតមកខាងស្ដាំដៃឡើងខឿនជ្រុល ទៅបុ.កដើមឈើមួយដើមដ៏ធំយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យដើមឈើប្រេះគល់ជិតរលំ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនមានគ្រោះថ្នាក់ ដល់មនុស្ស ចំណែកឯម្ចាស់រថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឲ្យនៅទីតាំងកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img