Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ សម្បកផ្លែក្រូច និងគុណប្រយោជន៍ដែលយើងគួរដឹង

ពេលបងៗយើងទាំងអស់គ្នា ទិញផ្លែក្រូចមកពិសា មិនថាតែ ក្រូចឆ្មារ ក្រូចពោធិសាត់ ឬក្រូចថ្លុងក៏ដោយ សូមកុំអាលបោះសម្បកវាចោលអី ព្រោះវានៅអាចយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតបាន តើចង់ដឹងថា សម្បកផ្លែក្រូចទាំងនោះ មានប្រយោជន៍អ្វីខ្លះ សូមតាមដានជាបន្ត…

-សម្បកផ្លែក្រូចឆ្មារ
.យកមកដុសនៅតាមកន្លែងផ្សេងៗលើរាងកាយពេលងូតទឹក ជួយកម្ចាត់ស្នាមក្អែល ធ្វើឱ្យរាងកាយស្អាតក្រអូបស្រស់ថ្លា
.ដាក់សម្បកផ្លែក្រូចឆ្មារ ១ចំណិតតូច ចូលទៅក្នុងទឹកតែ ដើម្បីបង្កើនរសជាតិ ឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើង
.ដាក់ចូលទៅក្នុងសាច់មាន់ពេលដាក់អាំង ដើម្បីបង្កើនក្លិន និងធ្វើឱ្យរសជាតិ កាន់តែគួរឱ្យចង់ទទួលទានឡើង។

-សម្បកផ្លែក្រូចពោធិ៍សាត់
.បង្កើនភាពស្រទន់ដល់ស្ករក្រហម ឬស្ករត្នោត ដោយការយកទៅដាក់ចូលក្នុងដបកែវដាក់ស្ករក្រហម
.ធ្វើជាគ្រឿងផ្សំ នៅក្នុងភេសជ្ជៈប្រភេទ ខក់ធេល (Cocktail)
.បន្ថែមភាពក្រអូបដល់ស្រោមជើង ឈុតក្នុង ដោយការសម្ងួតវាជាមុន រួចដាក់ចូលក្នុងកញ្ចប់ ឬថង់ ហើយចោះប្រហោង ដើម្បីឱ្យក្លិនសាយភាយចេញមក រួចយកទៅដាក់នៅក្នុងទូខោអាវ ឬថតតុជាដើម
.ធ្វើជាជីរុក្ខជាតិ ដោយនាំយកទៅដាក់គរចោលនៅត្រង់គល់ដើមរុក្ខជាតិ ហើយទុកឱ្យវាពុករលួយ ជ្រាបចូលទៅក្នុងដីដោយខ្លួនឯង។
.យកមកដុសលាបលើស្បែក ដើម្បីបណ្តេញសត្វល្អិត ដែលមករំខាននៅពេលយប់។

-សម្បកផ្លែក្រូចថ្លុង
.យកសម្បកក្រូចថ្លុង ដែលឆ្លងកាត់ការស្ងោរហើយ មកដុសខាត់ភាជនៈ ប្រភេទអាលុយមីញ៉ូម ដូចជា ស្លាបព្រា-សម វែកឆា វែកបាយ ជាដើម នឹងធ្វើឱ្យភាជនៈទាំងនោះឡើងភ្លឺរលោង ដូចថ្មីមិនខាន
.យកមកចម្រាញ់ធ្វើជាទឹកអប់ ព្រោះមានក្លិនក្រអូបជាប់ចិត្ត
.យកមកធ្វើជាដំណាប់ មានរសជាតិប្លែកឈ្ងុយឆ្ងាញ់៕

Orange with a spiral peel ~:o)
×