Saturday, December 3, 2022

លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រាប់ថា មិនទាន់​ពិភាក្សា រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ

spot_img

​ភ្នំពេញ ៖ ក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​៧​វិច្ឆិកា​នេះ លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​មិន​រំលាយ​បក្ស​នោះ មកដល់ពេលនេះ មិនទាន់មាន​ការពិភាក្សា​គ្នា​នៅឡើយ​ទេ ហើយ​ម្យ៉ាងទៀត ការធ្វើ​នយោបាយ​របស់ខ្ញុំ ចូលដល់​ចូលនិវត្តន៍​ហើយ​។

​លោក ប៉ុល ហំ​ម បាន​បញ្ជាក់ថា លោក​នឹង​លាឈប់​ពី​នយោបាយ ប្រសិនបើ​ច្បាប់​កំណត់​មិន​ឲ្យ​លោក​ធ្វើ​នយោបាយ ហើយ​ម្យ៉ាងទៀត លោក​ក៏​ដល់​អាយុ​ចូលនិវត្តន៍ និង​រ៉ឺ​ត្រែ​ត​ផងដែរ​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន លោក ប៉ុល ហំ​ម បាន​មានប្រសាសន៍ថា ៖ “​ការ​មក​ចូលរួម​ប្រជុំ​នៅឯ​វិមាន​រដ្ឋសភា ក្នុងនាម​ខ្ញុំ​ជា​សមាជិក​រដ្ឋសភា​ធម្ម​តា ហើយ​ក្នុងករណី​ដែលមាន​ការរំលាយ​គណ​កប្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ផ្ទាល់​ដូចជា​មិនទាន់​គិត​អ្វី​ទេ ហើយ​ម្យ៉ាងទៀត ខ្ញុំ​ចាស់​ហើយ ។ រឿង​រំលាយ ឬ​មិន​រំលាយ ខ្ញុំ​ចាស់​ហើយ ដល់​អាយុ​ចូលនិវត្តន៍​។ ខ្ញុំ​អាយុ​ជាង​៧០​ឆ្នាំ​ហើយ ទុក​កន្លែង​ឱ្យ​ក្មេងៗ​គេ​ធ្វើ​ម្តង ។ ទោះបីជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ និង​សមាជិក​ឯទៀត នៅក្រៅ​ប្រទេស និង​នៅក្នុង​ស្រុក ហើយ​មិនបាន​ជួបពិភាក្សា​គ្នា​ដោយ​ក៏ លោក ប៉ុល ហំ​ម បាន​បញ្ជាក់ថា រឿងនេះ​យើង​មិនបាន​ពិភាក្សាគ្នា​អី​ផង​ហ្នឹង គឺ​ចាំមើល​សិន មិនទាន់​ដឹង​អ្វី​ផង មក​ពិភាក្សា​មុន​ម៉េច​នឹង​កើត ហើយ​រហូតមក​ដល់ពេលនេះ គឺ​មិនទាន់មាន​ការជជែក​ពិភាក្សាគ្នា​អ្វី​ទេ ។ ហើយ​សម្រាប​ខ្ញុំ ទោះបីជា​ច្បាប់​កំណត់​មិន​ធ្វើ​នយោបាយ ព្រោះ​ដល់ពេល​ខ្ញុំ​ចូលនិវត្តន៍ និង​រ៉ឺ​ត្រែ​ត ហើយ​យ៉ាងម៉េច​ទៀ​តទៅ​ថ្ងៃក្រោយ មាន​គេ​គិតគូរ​ហើយ ។ លោក​បញ្ជាក់បន្ថែម​ចុង​ក្រោយ​ថា “​រឿង​រំលាយ ឬ​មិន​រំលាយ​បក្ស ខ្ញុំ​ចាស់​ហើយ​ដល់​អាយុ​ចូលនិវត្តន៍ គឺ​ទុក​ឲ្យ​ក្មេង​គេ​គិតគូរ​ទៅ ប៉ុន្តែ​បើ​គេ​មិន​រំលាយ​ខ្ញុំ​ធ្វើការ​រហូតដល់​ដាច់​អាណត្តិ តែបើ​គេ​រំលាយ​ខ្ញុំ​ក៏​ឈប់​ទៅ ហើយ​នេះ​រឿង​ផ្ទាល់ខ្លួន​ទេ​”​។

​សូមបញ្ជាក់ថា តុលាការ​កំពូល នឹង​បើកសវនាការ​កាត់ទោស​លើ​សំណុំរឿង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុងអំឡុង​សប្តាហ៍​ក្រោយនេះ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​