Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស ប្តីប្រពន្ធបង់ក្លាដេស-ខ្មែរមួយគូ ជាប់គុក ក្នុងម្នាក់ៗ ៧ ឆ្នាំ ពាក់ព័ន្ធការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរស ជនជាតិបង់ក្លាដេសម្នាក់ និង ស្រ្ដីខ្មែរម្នាក់ ដែលជាប្តីប្រពន្ធ នឹងគ្នា ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ ពលករជនជាតិ បង់ក្លាដេស ចំនួន១៦ នាក់ ឆ្លងដែនខុសច្បាប់ មកធ្វើការក្នុងប្រទេសកម្ពុជា ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០។

លោកស្រី ខៀវ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ២នាក់ មានឈ្មោះ MOHAMMAD JAHNGIR ភេទប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិបង់ក្លាដេស មានមុខរបរមុនចាប់ខ្លួន ជានាយកក្រុមហ៊ុន CEB BIC CIES CO,Lld ។ និងម្នាក់ទៀត មាន ឈ្មោះ ឈ្មោះ ម៉ម សុខុម អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

ពួកគេទាំង២ នាក់ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នា និង មានទីលំនៅ មុនចាប់ខ្លួន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ម្នាក់ ៧ ឆ្នាំ ពីបទ: នាំចេញដោយមិនស្របច្បាប់ និងជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ។
តែពួកគេបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២១ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

×