ភ្នំពេញ៖ ករណីថៅកែស្រីចិត្តខ្មៅធ្វើទារុណកម្មលើក្មេងស្រីជាកូនឈ្នួល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទហឹង្សា ហើយចេញដីការបង្គាប់ឲ្យនគបាលនាំខ្លួន ជនល្មើសទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។ លោកអ៊ី ថាវរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនគរបាលនាំខ្លួន ជនល្មើសទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស (ម២) ពីបទហឹង្សាមានស្ថានទម្ងន់ទោស។
ចំណែកថវិកានិងសម្ភារៈជាអំណោយរបស់កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល ត្រូវបានជួយឧបត្ថម្ភដល់ដៃប្អូនស្រីពៅ និងគ្រួសារ។ ចំណែកឯស្ត្រីជាជនសង្ស័យក៏ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស បណ្តោះអាសន្នផងដែរ ។
នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉េង រ័ត្នពិសី ហៅ សុភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ ជាជនជាតិវៀតណាមកាត់ចិន ដែលបានធ្វើទារុណកម្មក្មេងស្រីជាកូនឈ្នួល អស់រយៈពេល៤ឆ្នាំ មកហើយនោះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍រំដោះក្មេងរងគ្រោះ នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន រាធានីភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ
Best Job : Do you want this job?