Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង ប៊ុន​លាភ ប្រកាស​លក់​អចលនៈទ្រព្យ​ជាច្រើន ដើម្បី​ពង្រីក​អាជីវកម្ម​ធំ​មួយ​នាពេល​ឆាប់ៗ​នេះ

spot_img

​បន្ទាប់​វិលត្រឡប់​ចូល​សិល្បៈ​លើក​នេះ តារា​ជើងចាស់​ដ៏​ល្បីល្បាញ​នា​អំឡុង​ឆ្នាំ ២០០៥ លោក ហេង ប៊ុន​លាភ បានបង្ហាញ​ឱ្យឃើញ​ពី​ភាពមានបាន​របស់ខ្លួន មានដូចជា​រថយន្ត​ទំនើប ផ្ទះ​វីឡា និង​អចលនៈទ្រព្យ​ដ៏​មានតម្លៃ​ជាច្រើន​កន្លែង​ទៀត ហើយ​មកដល់ពេលនេះ ម្ចាស់​បទ «​ទឹកភ្នែក​ស្វាមី ស្រីឡង់សេ​» ខាងលើ បានប្រកាស​លក់​អចលនៈទ្រព្យ​ទាំងនោះ ដែលមាន​តម្លៃ​ខ្ទង់​រាប់សិប​សែន​ដុល្លារ​ឯណោះ ។

​អចលនៈទ្រព្យ ដែល​លោក ហេង ប៊ុន​លាភ ប្រកាស​លក់​រួមមាន ដី ផ្ទះ​វីឡា​កូនកាត់​នៅ ខេត្តសៀមរាប ដីចម្ការ​នៅ​តំបន់​ទេសចរណ៍​ភ្នំ​កូន​សត្វ ខេត្តកំពត និង​ដីចម្ការ​នៅ ខេត្ត កំពង់ស្ពឺ ដែល​លោក​បាន​ចំណាយលុយ​ទិញ​រយៈពេល​យូរណាស់​មកហើយ ។

​តួឯក​ប្រុស​នៅ​រឿង «​មរណៈ​មេ​តា​» រូបនេះ​ផងដែរ​បាន​បង្ហើប​ឱ្យដឹងថា សម្រាប់​ការប្រមូល​លក់​អចលនៈទ្រព្យ​ទាំងអស់នេះ​គឺ​លោក​ចង់បាន​លុយ​យកទៅ​បើក​អាជីវកម្ម​ធំ​មួយ នៅក្នុង​ខេត្តសៀមរាប នោះ​គឺ​ផ្ទះសំណាក់ ប៉ុន្តែ​លោក​មិនបាន​បង្ហើប​ឱ្យដឹងពី​ទំហំ​ទឹកប្រាក់​ឡើយ ដោយ​គ្រាន់តែ​និយាយថា មិនដឹង​ជា​អស់​ប៉ុន្មាន​ឡើយ ព្រោះ​ទើបតែ​លក់​ដី និង​ផ្ទះ ។ សម្រាប់​អា​ជី​កម្ម​នេះដែរ លោក​បានឱ្យដឹង​ថែមទៀត​ថា នឹង​បើក​ក្នុងពេល​ឆាប់ៗ​នេះ ៕​ សាវុធ

spot_img
×