Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងក្នុងផ្ទះ៖ ប្រយោជន៍ផ្សេងទៀតរបស់វត្ថុប្រើប្រាស់ផ្សេងៗក្នុងផ្ទះ ដែលយើងទាំងអស់គ្នាគួរដឹង

១. កាកកាហ្វេស្រស់

អ្នកដែលចូលចិត្តក្លិន និងរសជាតិរបស់កាហ្វេស្រស់ និងច្រើនតែឆុងកាហ្វេស្រស់ ញ៉ាំខ្លួនឯងនៅផ្ទះជាប្រចាំនោះ ចាប់ពីពេលនេះទៅ សូមកុំអាលបោះកាកកាហ្វេស្រស់នោះចោលអី ព្រោះយើងអាចយកវាមកដាក់ក្នុងកែវ ឬកូនចាន ហើយយកទៅដាក់នៅក្នុងទូទឹកកក ដើម្បីបំបាត់ក្លិនអាប់ និងក្លិនចំណីអាហារនៅក្នុងទូទឹកកកបាន។ ចូរឧស្សាហ៍ដូរកាកកាហ្វេថ្មីរៀងរាល់ ២សប្តាហ៍ម្តង ដើម្បីឱ្យក្លិនក្នុងទូទឹកកក នៅតែស្រស់ថ្លាជានិច្ច។

  1. ទឹកខ្មេះ-ស ទឹកខ្មេះ-ស នៅក្នុងផ្ទះបាយ ក៏ជាទឹកថ្នាំលាងសម្អាតវត្ថុប្រើប្រាស់ផ្សេងៗដ៏ល្អអស្ចារ្យមួយ មិនចាញ់ទឹកសាប៊ូលាងសម្អាតប្រភេទផ្សេងទៀត ដែលមានដាក់លក់នៅក្នុងផ្សារឡើយ។ យើងអាចយកវាមកជូតកញ្ចក់ឱ្យថ្លាភ្លឺរលោង ឬយកមកលាងសម្អាតស្នាមក្អែលខ្មៅនៅក្នុងបន្ទប់ទឹកក៏បាន។ អាចប្រើជូតសម្អាតរបស់ប្រើប្រាស់ដែលធ្វើពីដែកអ៊ីណុក ឬក៏លាងសម្អាតអាងងូតទឹក ព្រមទាំងប្រើសម្រាប់បោកសម្អាតវាំងនន ដែលបាំងក្នុងបន្ទប់ទឹក ដែលមានប្រឡាក់ស្នាមក្អែលខ្មៅ បានយ៉ាងស្អាតទៀតផង។ ៣. ទឹកកក អាចជាវិធីដែលមើលទៅរាងចម្លែកបន្តិច តែភាពត្រជាក់របស់ទឹកកក អាចជួយទប់ស្កាត់ភាពកខ្វក់ មិនឱ្យរីករាលដាលពាសពេញលូបង្ហូរទឹកស្អុយនៅក្នុងផ្ទះបាន។ បន្ទាប់ពីចាក់បង្ហូរទឹកទឹកកក ឬទឹកត្រជាក់ចូលទៅក្នុងលូទឹកបង្ហូរស្អុយនោះហើយ លោកអ្នកគួរចាក់ទឹកក្រូចឆ្មារ រួមទាំងសម្បក ឬទឹកខ្មេះ ចូលទៅក្នុងលូទឹកនោះទៀត ដើម្បីបំបាត់ក្លិន និងត្រូវធ្វើបែបហ្នឹងរៀងរាល់ ២-៣សប្តាហ៍ម្តង ទើបជាការប្រសើរ។ ៤. ក្រដាសកាសែត ក្រៅពីក្រដាសកាសែត អាចប្រើជូតកញ្ចក់បានយ៉ាងភ្លឺស្អាត គ្មាននៅសល់ស្នាមប្រឡាក់ហើយ ក្រដាសកាសែតនៅអាចជួយបំបាត់ក្លិនអាប់នៅក្នុងកាបូប នៅក្នុងស្បែកជើង និងអាចលុបបំបាត់ក្លិនស្អុយក្នុងធុងសំរាមបានទៀតផង។ វិធីប្រើការក៏ងាយបំផុត គ្រាន់តែញីច្របាច់ក្រដាសកាសែត ឱ្យមូរចូលគ្នា ១ដុំ រួចញាត់ចូលទៅក្នុងស្បែកជើង កាបូប ឬធុងសំរាមដែលធំក្លិនស្អុយនោះ រួចទុកចោល ដើម្បីឱ្យវាបឺតយកក្លិនស្អុយទាំងនោះចេញឱ្យអស់។ តែបើសិនវានៅតែស្អុយទៀត ចូរប្តូរក្រដាសកាសែតថ្មីជារឿយៗ រហូតទាល់តែក្លិនរលាយបាត់អស់។ ៥. ឆ្នាំងដុតម៉ៃក្រូវេហ្វ តើយើងទាំងអស់ដឹងទេថា ឆ្នាំងម៉ៃក្រូវេហ្វ អាចសម្លាប់មេរោគក្នុងក្រណាត់អេប៉ុងលាងចានរបស់យើងបានដល់ទៅ ៩៩,៩៩% ឯណោះ។ គ្រាន់តែបោកសម្អាតក្រណាត់អេប៉ុងលាងចាននោះដោយទឹកស្អាត ហើយយកទៅដាក់ចំហុយស្ងួតនៅក្នុងឆ្នាំងម៉ៃក្រូវេហ្វ ប្រមាណជា ៣នាទី តែត្រូវមើលឱ្យច្បាស់ផងថា ក្រណាត់អេប៉ុងនោះគ្មានលាយជាតិលោហ: ហើយក្រៅពីនោះ យើងនៅអាចយកជ្រុញឈើ ទៅសម្លាប់មេរោគ ដោយវិធីដូចគ្នានេះបានដែរ។ ៦. បន្ទាប់ពីប្រើការឆ្នាំងម៉ៃក្រូវេហ្វរួចហើយ យើងត្រូវសម្អាតឆ្នាំងម៉ៃក្រូវេហ្វនោះម្តង ដោយចាក់ទឹកចូលក្នុងកូនចានតូចមួយ ហើយច្របាច់ទឹកក្រូចឆ្មារចូល និងដាក់សម្បកចូលទៅផង បន្ទាប់ពីនោះក៏យកទៅដាក់ចំហុយស្ងួតនៅក្នុងឆ្នាំងម៉ៃក្រូវេហ្វនោះប្រមាណជា ៥នាទី ដោយមិនបាច់បិទគម្របឡើយ។ នៅពេលគ្រប់ ៥នាទីហើយ ចូរយកក្រណាត់ស្អាត មកជូតស្នាមកខ្វក់ដែលដឹតជាប់នៅក្នុងឆ្នាំងម៉ៃក្រូវេហ្វឱ្យស្អាត។ តែប៉ុណ្ណឹងក្លិនអាហារ និងស្នាមកខ្វក់ ដែលប្រឡាក់ជាប់ស្អិតទាំងប៉ុន្មាន នឹងរលាយបាត់អស់ជាមិនខាន៕
yavdat / Getty Images
Columbia Plumbing Services
×