Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ១៨ គីឡូក្រាម បញ្ជូនទៅតុលាការ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ១៨ គីឡូក្រាម , ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

បើតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន , អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង២០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត.លោកឧត្តមសេនីយ៍ត្រី គឹម តូ លោកវរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទី.មានការចូលរួមពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្រលសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបនៅ ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:
-គោលដៅទី១: នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ។
-គោលដៅទី២:ឆែកឆេរនៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ដោលដៅទី៣:នៅចំណុច ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-គោលដៅទី៤:ឆែកឆេរនៅចំណុច បន្ទប់ជួលលេខ៣០៤(ផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-គោលដៅទី៥:នៅចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលសរុបឃាត់បានជនសង្ស័យ០៥នាក់: ១-ឈ្មោះ សុខ នាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ ២-ឈ្មោះ យិន ពៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ ៣-ឈ្មោះ យិន ផង់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ៤-ឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ៥-ឈ្មោះ អ៊ឹង តុលា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យករួមមាន: -មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៦ គ.ក្រ ៦៩៤.៩ក្រាម។ -អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១ គ.ក្រ ៥១៣.៤៣ក្រាម។ -កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២០ក្រាម។ -នីមេតាហ្សេប៉ាមទម្ងន់សុទ្ធ ៦៥.៧ក្រាម។ សរុបសារធាតុញៀន ១៨ គ.ក្រ ២៩៤.០៣ក្រាម. អាវុធខ្លី ១ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×