Saturday, December 3, 2022

សមកិច្ចកំពុងវែកមុខរក ឈ្មោះ ស៊ីវ ផល្លា និងឈ្មោះ ឡាយ ច័ន្ទឌី ដែលបានបំពានច្បាប់ករណីចេញសែកស្អុយជាច្រើនសន្លឹក 

spot_img

មកដល់ពេលនះសមកិច្ចកំពុងស្វែងរកជនជាប់ចោទដែលបំពានលើច្បាប់ ឈ្មោះ ស៊ីវ ផល្លា និងឈ្មោះ ឡាយ ច័ន្ទឌី ត្រូវបានតុលាការកាត់ក្តីអោយជាប់ទោសពីបទមិនបំពេញកតបព្វកិច្ចបង់ប្រាក់ និងចេញសែកស្អុយ។

តុលាការខេត្តកំពង់ឆ្នាំង​បានចេញសាលក្រមព្រហ្មទណ្ឌលេខៈ២៨៩ ‘គ’ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៃសំណុំរឿងព្រហ្មទណ្ឌលេខៈ៤៦៩ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយបានសម្រេចឱ្យប្តីប្រពន្ធ ស៊ីវ ផល្លា និងឡាយ ច័ន្ទឌី ​បង់ប្រាក់ជូនក្រុមហ៊ុនថ្លៃគ្រឿងចក្រ លើមូលប្បទាន​​ប័ត្រគ្មានសាច់ប្រាក់ (សែកស្អុយ)ទាំងអស់ដែលពួកគាត់បានចេញជូនក្រុមហ៊ុន ប៉ុន្តែពួកគាត់មិនបានបង់ប្រាក់ជូនក្រហ៊ុនតាមសេចក្ដីសម្រេចរបស់តុលាការខេត្តកំពង់ឆ្នាំងឡើយ។

ឈ្មោះ ស៊ីវ ផល្លា និងឈ្មោះ ឡាយ ច័ន្ទឌី បានទិញគ្រឿងចក្រពីក្រុមហ៊ុនចំនួន១គ្រឿង  ហើយបានបង់ប្រាក់ជូនក្រុមហ៊ុនមួយចំនួន និងនៅជំពាក់ក្រុមហ៊ុន ចំនួន ១៥,៤៥០​ ដុល្លារអាមេរិក​។ ទឹកប្រាក់ដែលនៅសល់ ប្តីប្រពន្ធមួយគូរនេះបានចេញសែកចំនួន៦ សន្លឹក​ សងក្រុមហ៊ុនដោយចុះកាលបរិច្ឆេទផ្សេងៗគ្នា ដោយ​ក្នុងសែក ១​ សន្លឹក មានទឹកប្រាក់ចំនួន ២,៥៧៥ ដុល្លារ ចំនួន ៦​ សន្លឹក ទុកសម្រាប់ទៅដកប្រាក់នៅធនាគារ។ លុះដល់​ថ្ងៃកំណត់សងប្រាក់ ខាងក្រុមហ៊ុន​ បានយកសែក ទៅដក​នៅ​​ធនាគារ ស្រាប់តែបុគ្គលិកធនាគារប្រាប់ថា សែកទាំងនេះ ពុំមានសាច់ប្រាក់នៅក្នុងគណនីឡើយ។ បន្ទាប់​មក ខាង​ក្រុមហ៊ុន​ បានព្យាយាមទូរស័ព្ទទាក់ទងទៅពួកគាត់ ដើម្បីឱ្យពួកគាត់ចូលមកដោះស្រាយជាមួយក្រុមហ៊ុន ប៉ុន្តែពួកគាត់មិនលើក​ទូរស័ព្ទរបស់ក្រុមហ៊ុននោះទេ។

ដោយសារតែមិនអាចទាក់ទងពួកគាត់បាន ទើបខាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹង​នៅសាលាដំបូងខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹង​​រួចមក ពួកគាត់​បានជួបជាមួយក្រុមហ៊ុនសុំការយោគយល់ ដោយបានសន្យាថានឹងបង់ប្រាក់ជូនក្រុមហ៊ុន ចំនួន ១,០០០ ដុល្លារ ក្នុងមួយខែរហូតដល់អស់ទឹកប្រាក់ដែលនៅជំពាក់ក្រុមហ៊ុន។ តែផ្ទុយទៅវិញការសន្យានេះ ជាការសន្យាខ្យល់ដោយពួកគាត់មិនបានបង់ប្រាក់ ហើយថែមទាំងទាក់ទងលែងបានទៀត។

ការមិនគោរពការសន្យា បោកប្រាស់ក្រុមហ៊ុនម្តងហើយម្តងទៀត ទើបខាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពង់ឆ្នាំង​ម្ដងទៀត ហើយសាលាដំបូងខេត្តកំពង់ឆ្នាំង​បានចេញសាលក្រមព្រហ្មទណ្ឌលេខៈ២៨៩ ‘គ’ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយបង្គាប់អោយជនជាប់ចោទនេះ បង់សំណងទាំងអស់ជូនក្រុមហ៊ុនវិញ តែបើទោះបីជាតុលាការចេញសាលក្រមហើយក្តី ក៏ពួកគាត់មិនអើពើរដែរ ហាក់បីដូចជាមិនខ្លាចច្បាប់សោះ។

គួរបញ្ជាក់ផងដែលថាទំរាំឈានដល់ការប្តឹងផ្តល់នេះ គឺខាងក្រុមហ៊ុនបានសម្របសម្រួលដើម្បីអោយប្តីប្រពន្ធមួយគូរនេះ មកជួបក្រុមហ៊ុនដើម្បីចរចារកដំណោះស្រាយជាច្រើនលើកជាច្រើនសារដោយសន្តិវិធីរួចហើយ តែមកដល់ឥឡូវនះ ទាំងពីរនាក់ប្តីប្រពន្ធបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្នុងករណីបងប្អូនបានឃើញប្តីប្រពន្ធស៊ីវ ផល្លា និងឈ្មោះ ឡាយ ច័ន្ទឌី ដែលមានភិនភាគដូចក្នុងរូបសូមមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកពួកគេអោយសោះ ៕