Saturday, December 3, 2022

ប្តីប្រពន្ធមួយគូរ ដែលប្តីឈ្មោះគីង សំអាត និងប្រពន្ធឈ្មោះ ឆាន រតនា បានចេញមូលប្បទានប័ត្រ(សែកស្អុយ) ជាច្រើនសន្លឹក  តុលាការហៅចូលបំភ្លឺរឿងទិញគ្រឿងចក្រ

spot_img

តុលាការបានចេញដីការកោះហៅ ឈ្មោះ គីង សំអាត និងឈ្មោះ ឆាន រតនា អោយចូលបំភ្លឺរឿងជំពាក់លុយថ្លៃគ្រឿងចក្រ និងចេញសែកស្អុយជាច្រើនសន្លឹក មិនព្រមបំពេញកាតព្វកិច្ចរបស់ខ្លួន។

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ គីង សំអាត កាន់អត្តសញ្ណាណបណ្ណលេខ ១៦០៣៥៦៦៨៤ មានសយដ្ឋាន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប្រពន្ធឈ្មោះ ឆាន រតនា​ កាន់អត្តសញ្ណាណបណ្ណលេខ ១០១២២១៤៦៩ បានទិញគ្រឿងចក្រចំនួន ០១(មួយ) គ្រឿង ម៉ូឌែល DX220LCA-2 ពីក្រុមហ៊ុន ក្នុងតម្លៃ ១២១,០០០ ដុល្លារអាមេរិក ដោយបានកក់ប្រាក់មុនចំនួន ២០% ​។ ចំណែក ​៨០% ទៀត  ឈ្មោះ គីង សំអាត និងឈ្មោះ ឆាន រតនា ធ្វើការបង់រំលស់ជាមួយក្រុមហ៊ុនរយៈពេល ២៤ ខែ។ ពួកគាត់បានចេញមូលប្បទានប័ត្រជូនក្រុមហ៊ុន ចំនួន ២៤ សន្លឹក ដោយចុះកាលបរិច្ឆេទផ្សេងៗគ្នាសម្រាប់ទូទាត់ប្រាក់ដែលនៅសល់។

 លុះមកដល់ខែតុលា ឆ្នាំ២០២០ ខាងក្រុមហ៊ុនបានយកមូលប្បទានប័ត្រ ០៣សន្លឹកចុងក្រោយ ទៅដកប្រាក់នៅធនាគារ ស្រាប់តែបុគ្គលិកធនាគារប្រាប់ថា មូលប្បទាន​​​ប័ត្រទាំងនេះ ពុំមានសាច់ប្រាក់នៅក្នុងគណនីឡើយ (សែកស្អុយ)។

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឈ្មោះ គីង សំអាត បានមកជួបជាមួយ ក្រុមហ៊ុន ហើយបានសន្យាបង់ប្រាក់ជូន ក្រុមហ៊ុន ចំនួន ៦,០០០​ ដុល្លារអាមេរិក (សម្រាប់សែកស្អុយ) ហើយសន្យាទៀតថា នឹងបង់ប្រាក់ ដែលនៅជំពាក់​ក្រុមហ៊ុនទាំងអស់ មិនឱ្យលើសពីថ្ងៃចុងក្រោយនៃកិច្ចសន្យាទិញលក់។  តែផ្ទុយទៅវិញប្តីប្រពន្ធមួយគូរនេះ មិនបានបង់ប្រាក់អ្វីទាំងអស់ ហើយថែមទាំងបិទទូរស័ព្ទ តេលែងចូលតែម្តង ទោះខាងក្រុមហ៊ុនព្យាយាមទាក់ទងយ៉ាងណាក៏មិនបានឡើយ។

ដោយសារតែមិនអាចទាក់ទងពួកគាត់បាន ទើបខាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនរួចមក ខាងក្រសួងមហាផ្ទៃ​បានចេញដីការកោះហៅ ឱ្យចូលប្រគល់ខ្លួនទាំងពីរ មកដោះស្រាយនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីមកបំភ្លឺតាមពាក្យបណ្ដឹង តែពួកគាត់មិនបានចូលរួមតាមការកោះហៅទេ។ បន្ទាប់មកនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងក្រសួងមហាផ្ទៃ​បានចេញលិខិតកោះហៅលើកទី២ ឱ្យចូលមកដោះស្រាយម្តងទៀត តែពួកគាត់នៅតែមិនព្រមចូលរួមតាមដីការកោះហៅដដែល។ ទង្វើរបស់គាត់ហាក់បីដូចជាមើលស្រាលនឹងច្បាប់ខ្លាំងណា សព្វថ្ងៃសមកិច្ចកំពុងតែតាមចាប់ពួកគាត់ទាំងពីរ។

គួរបញ្ជាក់ផងដែរថា ការមិនទទួលខុសត្រូវរបស់ ឈ្មោះគីង សំអាត និងឈ្មោះ ឆាន រតនា នេះ គឺស្មើនឹងអំពើគេងប្រវ័ញ្ញ ជាអំពើដែលសង្គមស្អប់ខ្ពើមបំផុត ហើយទង្វើរបែបនេះគាត់គួរតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។