Monday, September 25, 2023

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្តេជ្ញាប្រើប្រាស់នូវគ្រប់វិធានការច្បាប់ ដើម្បីឈានទៅលុបបំបាត់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

spot_img

ភ្នំពេញ : ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានដឹកនាំអង្គប្រជុំរៀបចំផែនការសកម្មភាពប្រតិបត្តិការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។

កិច្ចប្រជុំនេះ សំដៅអនុវត្តម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចង្អុលដឹកនាំផ្ទាល់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

អង្គប្រជុំបានពិភាក្សាប្តូរយោបល់លើកឡើងនូវវិធានការជាក់ស្តែងអនុវត្តព្រមគ្នាដូចភ្លៀងរលឹម ទាំងថ្នាក់ជាតិក៏ដូចជាថ្នាក់ក្រោមជាតិ ដោយផ្អែកតាមប្រភេទនិងទំហំនៃបទល្មើស ជាក់ស្តែងក្នុងពេលថ្មីៗនេះ សមត្ថកិច្ចគ្រប់ថ្នាក់បាននឹងកំពុងធ្វើសកម្មភាពទប់ស្កាត់ និងបង្រ្កាបយ៉ាងសកម្មស្របតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពដោយគ្មានល្បែងស៊ីសង។

ទន្ទឹមនេះក្រុមការងារថ្នាក់ជាតិបានផ្តោតសំខាន់ចំពោះ បទល្មើសល្បែងស៊ីសងតាមអនឡាញ ដែលជាប្រភេទល្បែងមានចរិតគ្រោះថ្នាក់បំផុត ដែលនាំឲ្យមាននូវអំពើ ជួញដូរមនុស្ស ជួញដូរពលកម្ម បង្ខាំងមនុស្សខុសច្បាប់ ជួញដូរគ្រឿងញៀន។ល។និង។ល។

ជាមួយនោះ អង្គប្រជុំបានប្តេជ្ញាប្រើប្រាស់នូវគ្រប់វិធានការច្បាប់ ដើម្បីឈានទៅលុបបំបាត់រាល់សកម្មភាពខុសច្បាប់ទាំងនេះ ឲ្យខាងតែបាន ។

អង្គប្រជុំក៏បានលើកឡើងពីវិធានការផ្សព្វផ្សាយអប់រំជាទូទៅ ដើម្បីឲ្យមើលឃើញ និងយល់បានពីមហន្តរាយ កើតឡើងពីការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ នេះក៏ជាវិធានការអត្តិភាពមួយផងដែរ ដែលអាចជួយកាត់បន្ថយ បាននូវបទល្មើសលេងល្បែងខុសច្បាប់៕ រក្សាសិទ្ធិដោយ : មួង សុវណ្ណារិទ្ធ

+85571 614 000 5
Contact Us Telephone

spot_img