Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងតម្លៃច្បាស់ហើយពីការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចាប់ផ្ដើមដំណើរការជាផ្លូវការ ថ្ងៃទី០១ ខែតុលា

spot_img

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យក្រុមអ្នកសារព័ត៌មានដឹង កាលពីរសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២នេះថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដោយក្រុមហ៊ុនវិនិយោគអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឥតគិតថ្លៃរយៈពេលមួយខែ បន្ទាប់ពីបិទបញ្ចប់សាងសង់ និងសម្អាតរួចរាល់ជាស្ថាពរ។

លុះផុតកំណត់នៃការអនុញ្ញាតឲ្យធ្វើដំណើរដោយហ្វ្រី (ឥតគិតថ្លៃ) មួយខែនោះ ក្រុមហ៊ុនក៏នឹងចាប់ផ្ដើមគិតសេវាថ្លៃបើកបរ ដោយតម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទ រួមមាន ÷

១- ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង, រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់, រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០.០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.០៨ដុល្លារក្នុងមួយគីឡូម៉ែត្រ។

២- រថយន្តដឹកអ្នកដំណើរផ្ទុកចាប់ពី ៨នាក់ ដល់ ១៩នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ២តោន ដល់ ៥តោន តម្លៃ ០.១២៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់ តម្លៃ ០.១៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

៣- រថយន្តដឹកអ្នកដំណើរធុនធំ ផ្ទុកចាប់ពី ២០នាក់ ដល់ ៥៦នាក់, រថយន្តដឹកទំនិញផ្ទុកចាប់ពី ៥តោន ដល់ ១០តោន តម្លៃ ០.១៩២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.២៤ដុល្លារ។

៤- រថយន្តដឹកទំនិញធុនធ្ងន់ផ្ទុកចាប់ពី ១០តោន ដល់ ២០តោន តម្លៃ ០.២៥៦ដុល្លារក្នុងមួយគីឡូម៉ែត្រសម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៣២ដុល្លារមួយគីឡូម៉ែត្រ។

៥- រថយន្តដឹកទំនិញធុនធ្ងន់ ផ្ទុកលើសពី២០តោនឡើងទៅ (គិតទាំងរ៉ឺម៉កសណ្តោង) តម្លៃ ០.៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់ឆ្នាំដំបូង នៅឆ្នាំបន្ទាប់តម្លៃ ០.៤០ដុល្លារក្នុងមួយគីឡូម៉ែត្រ។

ផ្លូវល្បឿនលឿននេះ កំណត់ឱ្យបើកបរក្នុងល្បឿនចាប់ពី ៦០គីឡូម៉ែត្រ ដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវនេះជាផ្លូវការនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណ:ពេលដែល លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បំពេញទស្សនកិច្ចនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×