Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីពេស្យា​លេប​ស្រោមអនាម័យ​របស់​អតិថិជន ដើម្បី​លាក់បាំង​ភស្តុ​តា​មុនពេល​ត្រូវ​ប៉ូលិស​ចាប់​

spot_img

រឿងរ៉ាវ​ដ៏​កម្រ​នេះ​បានកើត​ឡើង​នៅ​តៃវ៉ាន់ ខណៈពេល​ស្រីពេស្យា​ម្នាក់​បាន​លេប​ស្រោមអនាម័យ​ចូលក្នុង​ពោះ​បំណង​លាក់បាំង​ភស្តុតាង​មុនពេល​ប៉ូលិស​ធ្វើការ​ឆែកឆេរ​នៅ​ស្ប៉ា​មួយ រឿងរ៉ាវ​បានកើត​ឡើង​គ្រា​ដែល​ប៉ូលិស​ធ្វើការ​ត្រួតពិនិត្យ​ស្ប៉ា​មួយ​នៅ តៃ​ជុង តៃវ៉ាន់​។ បន្ទាប់មក​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ត្រកូល​តេង និង​បុរស​ម្នាក់​ត្រកូល​យ៉ាវ ព្រោះ​អ្នក​ទាំង​២​កំពុងស្ថិត​នៅក្នុង​បន្ទប់​ជាន់​ទី​១ នៃ​មជ្ឈមណ្ឌល​ស្ប៉ា​នេះ ។​

​អ្នក​ទាំង​២​បាន​សារភាពថា ខ្លួន​ពិតជា​មានការ​រួមភេទ​មុនពេល​ប៉ូលិស​ចុះទៅ​ឆែកឆេរ​។ ប៉ុន្តែ​គ្រា​ឆែកឆេរ​ប៉ូលិស​រកឃើញ​ត្រឹមតែ​សម្បក​ស្រោម​មួយ​ត្រូវបាន​ហែក ខណៈពេល​ស្រោមអនាម័យ​ពុំបាន​រកឃើញ​ឡើយ​។​

​អំឡុងពេល​សាកសួរ​ចម្លើយ​ស្ថានភាព​សុខភាព​របស់​ស្រីពេស្យា​ត្រកូល​តេង ស្រាប់តែ​ថមថយ​ចុះ​នាង​បាន​សុំ​ទឹក​ផឹក​ពុំ​ឈប់ឈរ និង​ថែមទាំង​ស្ទើ​ពុំ​អាច​ដកដង្ហើម​រួច​។​

​ហ្វីល X-ray ស្រោមអនាម័យ​កំពុង​ជាប់​នៅក្នុង​រាងកាយ​របស់​នារី​ត្រកូល​តេង

​ឃើញ​សភាព​បែបនេះ​តេង ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម ក្រុមគ្រូពេទ្យ​ថត X-ray រកឃើញ​វត្ថុ​ចម្លែក​មួយ​នៅក្នុង​រាងកាយ​អ្នកជំងឺ រហូត​ដល់ពេល​យកចេញ​បាន​វេជ្ជបណ្ឌិត​ភ្ញាក់​ព្រើត​ដោយសារ​វា​ជា​ស្រោម​អាន​ម័​យ​។ តាម​បុរស​ត្រកូល​យ៉ាវ​ពេល​អ្នក​ទាំង​២​កំពុង​រួម​សង្វាស់ ស្រាប់​ឮស្នូរ​ប៉ូលិស​មក​ឆែក​។ ស្រាប់តែ​នារី​ត្រកូល​តេង​ឆក់យក​ស្រោម​លេប​ចូល បំណង​បិទបាំង​ភស្តុតាង តុលាការ​កាត់ទោស​ឲ្យ​នាង​ជាប់ពន្ធនាគារ​២​ខែ​។​

​ក្រុម​វេជ្ជបណ្ឌិត​បានធ្វើ​សេចក្តី​ថ្លែង​ការព្រមាន​ថា ការ​លេប​ស្រោមអនាម័យ​ប្រ​ឈ​មុខ​នឹង​ហានិភ័យ​បំផុត​អាច​ស្លាប់​បាន ព្រោះតែ​ពោះ​ត្រូវបាន​ស្ទះ​៕ សូ​យ​ន​

spot_img
×