Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិចទូក នៅតំបន់កោះតាង សង្គ្រោះបានជនជាតិចិន ១៨នាក់ និងបាត់ខ្លួនជាង២០នាក់

spot_img

ព្រះសីហនុ ៖ ទូកមួយគ្រឿងដឹកអ្នកទេសចរណ៍ជាជនជាតិចិនចំនួន ៤១នាក់ បានលិច ពេលកំពុងបើកនៅក្នុងលម្លរហសមុទ្រនៅចន្លោះពយសារី និងកោះតាង នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាន ភ្លាមៗ សមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះដែជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានជួយសង្រ្គោះមនុស្សចំនួន១៨នាក់ ទាន់ពេលវេលា និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន២៣នាក់ទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះ ដែលបានលិចទូកនោះ បានឱ្យដឹងថា ពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈកប៉ាលលឿន១គ្រឿង បន្ទាប់មកបានសាងមកឲ្យទូកឈើ១គ្រឿងទៀត នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន២នាក់ និងបានបន្ត នៅលើទូក ឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើនោះបានខូច និងធ្វើដំណើរទៅមុខមិនកើត ក៏ចាប់ផ្តើមលិច បន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូស ព័ណ៌បៃតង មានមនុស្សចំនួន៦នាក់ បានមកទទួលយកតៃកុង ខ្មែរ២នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ ៤១នាក់ខាងលើនោះចោល ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ។

សមត្ថកិច្ច និងក្រុមជួយសង្រ្គោះបានសហការជាមួយជនជាតិចិនដែលជាដំណាងអ្នកដំណើរ កំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែល កំពុងបាត់ខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×