ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងាររងសម្ពាធច្រើនធ្វើឲ្យអ្នកអស់កម្លាំង ចង់ព្រលែងចោល ប៉ុន្តែគ្រប់យ៉ាងនៅតែចាំបាច់ត្រូវដោះស្រាយ ដូច្នេះគួររកវិធីសម្រួលអារម្មណ៍ដើម្បីមានស្មារតីនឹងនរឡើងវិញ។ ទោះបីរាសីមិនឡើង មានការប្រែប្រួលស្មានមិនដល់ជាច្រើន តែប្រសិនអ្នកប្រយ័ត្នប្រយែងនោះរឿងលុយកាក់នឹងពុំមានបញ្ហាអ្វីធំកើតឡើង។ មនោសញ្ចេតនា ៖ អ្នកទៅណា ធ្វើអ្វីក៏ត្រូវប្រាប់មនុស្សដែលខ្លួនស្រឡាញ់កុំឲ្យគេបារម្ភខ្វាយខ្វល់។ ទិសនាំលាភ៖ និរតី តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ លឿង។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ អ្នកឆ្នាំឆ្លូវនៅតែពុំទាន់រកឃើញទិសដៅសម្រាប់ការងារបច្ចុប្បន្នរបស់ខ្លួន ហេតុនេះមានអារម្មណ៍មិនសប្បាយចិត្ត កិច្ចការគ្រប់យ៉ាងងាយធ្លាក់ក្នុងភាពទាល់ច្រក។ ថ្ងៃនេះប្រសិនមានមនុស្សខ្ចីលុយកាក់ ត្រូវប្រយ័ត្នឲ្យមែនទែន។ មនោសញ្ចេតនា ៖ មិនបានដូចបំណង ចង់បានការចាប់អារម្មណ៍របស់ភាគីម្ខាងទៀត អ្នកត្រូវតែម្ចាស់ការសកម្មជាងមុន។ ទិសនាំលាភ៖ ខាងជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីល្អមធ្យម ។ ក្នុងការងារត្រូវយកចិត្តទុកដាក់ដល់ទំនាក់ទំនងជុំវិញខ្លួន កុំតានតឹងចំពោះអ្នកដទៃ ធ្វើឲ្យខូចបរិយាកាសគ្មានផលចំណេញដល់ខ្លួន។ នេះពុំមែនជាពេលវេលាសមស្របដើម្បីវិនិយោគ ល្អបំផុតគួររង់ចាំឱកាសផ្សេង។ មនោសញ្ចេតនា៖ ពុំទាន់រកឃើញវិធីចូលកៀកនឹងមនុស្សដែលខ្លួនលួចស្រឡាញ់។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់ ។ រាល់ទំនាក់ទំនងសហប្រតិបត្តិការសុទ្ធតែដំណើរការដោយរលូន។ ធ្វើជំនួញបានចំណេញច្រើន លុយកាក់ហូរចូលសន្ធឹក។ មនោសញ្ចេតនា ៖ ផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភ ៖និរតី តំណម ៖ ជើង ។ ពណ៌នាំសំណាង៖ស។ អ្នកយកអាសា ៖ ឆ្នាំមមែ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ ការងារមានឱកាសល្អមកដល់តែដោយសារការស្ទាក់ស្ទើនាំឲ្យខកខានទៅវិញ។ ពុំមានឱកាសទាញទ្រព្យចូល ត្រូវចាយវាយសន្សំសំចៃ។ មនោសញ្ចេតនា ៖ មានភាពរកាំរកូសខ្លះៗក្នុងរឿងមនោសញ្ចេតនា អ្នកទាំង២ ងាយមានការច្រឡំនឹងគ្នាបណ្តាលឲ្យកើតសង្គ្រាមត្រជាក់។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម ។ ការងារពិបាកនឹងសម្រេចបានតាមគំនិតរបស់ខ្លួន ត្រូវសម្រួលផ្លូវចិត្តដើម្បីប្រឈមមុខនឹងសភាពការណ៍ជាក់ស្តែង។ ចាយវាយច្រើនជ្រុលក្នុងពេលចំណូលមានកម្រិត។ មនោសញ្ចេតនា ៖ កុំសោះកក្រោះពេកជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ គួរលៃពេលវេលា និងយកចិត្តទុកដាក់ឲ្យបានច្រើនជាងមុន។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំថោះ ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម ។ មានឱកាសសហការល្អក្នុងការងារ ប្រយ័ត្នមិនត្រូវប៉ះទង្គិចជាមួយមនុស្សឆ្នាំថោះ។ ដោយមានខ្ទង់ប្រាក់សន្សំហេតុនេះអាចជួយអ្នកមានភាពម្ចាស់ការក្នុងប្រភពទុនវិនិយោគ។ មនោសញ្ចេតនា ៖ ប្រឈមមុខនឹងការយល់ច្រឡំរបស់គូស្នេហ៍ អ្នកគ្មានវិធីណាបកស្រាយគឺដឹងតែស្ងៀមស្ងាត់ អាកប្បកិរិយានេះហើយកាន់តែធ្វើឲ្យស្ថានភាពប្រែជាអាក្រក់ជាង។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំមមែ ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់ ។ ការងារមានព័ត៌មានល្អប្រសើរនឹងមកដល់ អាចសហការជាមួយអតិថិជនថ្មីពោរពេញដោយសក្តានុពល យកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ខ្ទង់ចំណូលទាំងអស់សុទ្ធតែល្អប្រសើរ លុយកាក់ហូរចូលមិនដាច់។ មនោសញ្ចេតនា ៖ អ្នកនៅលីវមានឱកាសបានជួបគូព្រេង។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ខៀវចាស់។ អ្នកយកអាសា ៖ ឆ្នាំថោះ ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារមានការប្រែប្រួលបន្តិចធ្វើឲ្យអ្នករវល់គ្រប់គ្រងដោះស្រាយ តែមិនត្រូវធុញទ្រាន់ព្រោះអ្នកនឹងទទួលផលតបស្នងវិញយ៉ាងពេញចិត្ត។ ចាយវាយត្រូវមានផែនការ កុំខ្ជះខ្ជាយប្រយ័ត្នគ្មាន១រៀលក្នុងហោប៉ៅ។ មនោសញ្ចេតនា ៖ ត្រូវព្យាយាមទប់អារម្មណ៍ សម្រួលការនិយាយស្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តដៃគូ។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំឆ្លូវ៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ ការងារមានទំនាស់ជាមួយថ្នាក់លើ ហេតុនេះគ្រប់យ៉ាងប្រែជាលំបាកជាង ត្រូវប្រឹងប្រែងសម្រួលអាកប្បកិរិយាសហការក្នុងតួនាទីរបស់ខ្លួន។ ជាបណ្តោះអាសន្នអ្នកមិនត្រូវវិនិយោគទៅលើអ្វីមួយ ដើម្បីបញ្ចៀសការខាតបង់។ មនោសញ្ចេតនា ៖ កុំចចេសចង់ឈ្នះលើគូស្នេហ៍ព្រោះនឹងធ្វើឲ្យអ្នកទាំង២តានតឹង ឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ស ។ អ្នកយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ កុំម៉ឺងម៉ាត់ក្នុងការងារពេក នឹងធ្វើឲ្យបរិយាកាសតានតឹងធ្វើអ្វីមួយក៏ត្រូវបង្កើតបរិស្ថានរីករាយនឹងជួយឲ្យគ្រប់គ្នាមានភាពជិតស្និទ្ធជាងយល់ពីគ្នាជាង។ ចំណូលមានជាធម្មតា ត្រូវខំរក្សាស្ថានភាពបច្ចុប្បន្ន។ មនោសញ្ចេតនា ៖ មានឱកាសស្គាល់មិត្តថ្មីភេទផ្ទុយគ្នា អាចឈានទៅស្និទ្ធស្នាលលើសពីមិត្តភក្តិធម្មតា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ ។ ថ្ងៃនេះអ្នកងាយកើតកំហុសឆ្គងក្នុងការងារដោយសារការធ្វេសប្រហែស ខ្វះការប្រមូលផ្តុំ។ ត្រូវប្រុងប្រយ័ត្នកុំឲ្យអ្នកដទៃខ្ចីប្រាក់ ព្រោះអ្នកនឹងពិបាកទារមកវិញ។ មនោសញ្ចេតនា ៖ ងាយមានការយល់ច្រឡំគ្នាធ្វើឲ្យទំនាស់កើតឡើង។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំរកា ៕