Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយកូនទប់ទល់នឹងហេតុការណ៍ថ្មីៗដែលនឹងកើតឡើងក្នុងជីវិត

spot_img

ពេលដែលក្មេងអាយុមិនប៉ុន្មានខួបជួបប្រទះនឹងហេតុការណ៍ផ្សេងៗដែលមិននឹកស្មានដល់ ឬមានការផ្លាស់ប្តូរជីវិតឆ្ពោះទៅរកអ្វីថ្មីៗ តើគេនឹងទៅជាយ៉ាងណាខ្លះទៅហ្ន៎? ហើយតើយើងដែលជាឪពុកម្តាយគួរបង្រៀនកូនឱ្យចេះទប់ទល់នឹងរឿងទាំងនោះយ៉ាងណាឱ្យប៉ះពាល់ដល់បេះដូងដ៏តូចមួយនេះឱ្យតិចបំផុត។ រឿងសំខាន់បែបនេះត្រូវតែមានការត្រៀមការបន្តិចហើយ។

ចូលសាលាថ្មីៗ
ផ្ទះខ្លះកូនៗចាប់ផ្តើមចូលដល់វ័យដែលនឹងត្រូវចាកចេញពីផ្ទះទៅចូលសាលារៀន ឬសាលាមត្តេយ្យហើយ តែក្មេងតូចៗខ្លះក៏នៅជាប់តែឪពុកម្តាយ ឬមនុស្សក្នុងផ្ទះ និងមិនសូវស៊ាំធ្លាប់ជាមួយមនុស្សប្លែកមុខ ឬទីកន្លែងដែលគេមិនធ្លាប់ស្គាល់ ដូច្នេះនៅថ្ងៃចូលកងក៏អាចនឹងមានការទួញយំ ហៀរទឹកភ្នែកទឹកសំបោរកក្លេកកក្លាក់បាន ដូច្នេះត្រូវតែមានការត្រៀមការជាមុនខ្លះហើយ។ អាចនឹងចាប់
ផ្តើមដោយការ នាំកូនតូចទៅមើលសាលាឱ្យបាន 2 ឬ 3 ដងដើម្បីឱ្យគេស្គាល់តាំងពីដំបូង នាំទៅជួបអ្នកគ្រូប្រចាំថ្នាក់ និងសាកល្បងឱ្យអ្នកគ្រូជជែកនិយាយលេងជាមួយដើម្បីឱ្យគេស្គាល់ ជាដើម។ ក្នុងករណីកូនស្ថិតក្នុងវ័យចូលរៀនបថម បើសាលាមានការបង្រៀនគួ
ក្រៅម៉ោង ក៏សាកល្បងនាំកូនទៅរៀនបណ្តើរៗជាមុនសិនក៏បាន លុះដល់ថ្ងៃចូលកងមែនទែន កូននឹងបានគ្មានបញ្ហាមិនព្រមទៅសាលារៀន។

បើឪពុក(ឬម្តាយ)ឃ្លាតទៅ
គឺជារឿងដែលគ្មាននរណាចង់ឱ្យកើតឡើងឡើយ មិនថាតែឃ្លាតទៅដោយមូលហេតុស្លាប់បាត់បង់ជីវិត ឬលែងលះនោះទេ
តែបើសិនជាឃ្លាតទៅដោយប្រការដំបូង អ្នកម្តាយខ្លួនឯងទោះជាសោកសង្រេងប៉ុនណាក៏ដោយ ក៏ត្រូវតែមិនភ្លេចក្នុងការប្រតិបត្តិចំពោះកូនដូចទម្លាប់សព្វដងដែរ ព្រោះទោះជាកូនតូចមើលទៅដូចជាមិនយល់ពីសភាវដែលកើតឡើងប៉ុន្មានមែន តែដែលប្រាកដបំផុតគឺ គេបានដឹងពីអារម្មណ៍ទុក្ខព្រួយសោកសៅរបស់អ្នក និងអ្វីដែលសំខាន់គឺ កុំភ្លេចខ្លួនទម្លាយភាណតានតឹងធុញថប់ ឬមួម៉ៅទៅលើកូនឱ្យសោះ។

តែបើការឃ្លាតចេញទៅដោយសារតែការលែងលះ រឿងដែលសំខាន់គឺ កុំសម្លុត ឬប្រាប់កូនថា “ប៉ា(ឬម៉ាក់)កូនឯងមិនស្រឡាញ់កូនឯង” ឱ្យសោះ។ កូនគួរតែមានស្ថានភាពដែលល្អក្នុងឋានៈដែលអ្នកជាឪពុកម្តាយរបស់គេ ដោយរក្សាសម្ព័ន្ធភាពរបស់ឪពុក ឬម្តាយដែលមានចំពោះកូនឱ្យបានជាប់លាប់បំផុត កុំឱ្យកូនមានអារម្មណ៍ថា បាត់បង់នរណាម្នាក់ទៅ ជាពិសេសក្នុងវ័យនេះ រូបគេកំពុងរៀបចំបុគ្គលភាព និងត្រូវការគំរូទាំងពីឪពុក និងម្តាយ។ ការបើកឱកាសឱ្យមនុស្សម្នាក់ដែលមិនបាននៅជាមួយកូន មានពេល
រួមធ្វើកិច្ចការងារជាមួយកូនយ៉ាងជាប់ជាប្រចាំជាវិធីដែលល្អបំផុតចំពោះសភាវផ្លូវចិត្តរបស់កូនក្នុងវ័យនេះ។

នៅពេលឈឺថ្កាត់
ផលប៉ះពាល់ដែលកើតឡើងចំពោះកូនគឺ វិវឌ្ឍនាការផ្នែកការសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គមខាងក្រៅរបស់កូននឹងឈប់ង៉ក់ភ្លាមតែម្តង គេនឹងត្រឡប់មកពឹងលើប៉ាម៉ាក់ដូចកាលពីនៅវ័យយំង៉ាៗ មានអារម្មណ៍មិននឹងន ខ្លាចត្រូវបោះបង់ចោល នឹងងង៉ក់ ទន់ជ្រាយជាងប្រក្រតី។ ការមើលថែទាំយកចិត្តទុកដាក់កូនជាពិសេសនឹងជួយសាងភាពជឿទុកចិត្ត និងដាស់ភាពមាំមួនខាងផ្លូវចិត្តរបស់កូនមកវិញបានជាថ្មី។
ទោះជាក្នុងមួយថ្ងៃៗនឹងមានស្ថានការណ៍អ្វីមួយកើតឡើងក៏ដោយ សុំត្រឹមតែលោកឪពុកអ្នកម្តាយងាកត្រឡប់មកមើលកូនសម្លាញ់ បីបមថ្នាក់ថ្នមមើលថែសភាវផ្លូវចិត្តរបស់គេ ព្រមជាមួយនឹងការកែបញ្ហារឿងរ៉ាវផ្សេងៗទាំងនោះផង មិនបណ្តែតបណ្តោយ ឬព្រងើយកន្តើយចំពោះអារម្មណ៍របស់កូន ឬមើលឃើញថាកូនគ្រាន់តែជាមនុស្សតូចមួយដែលគិតតែពីលេងពីមួយថ្ងៃទៅមួយថ្ងៃនោះ
កូននឹងធំធាត់ឡើងប្រកបដោយភាពជឿជាក់ និងមានសុទិដ្ឋិនិយម មានចិត្តគំនិតវិជ្ជមាន និងអនាគតដ៏ល្អភ្លឺថ្លាមិនខាន៕

spot_img
×