Saturday, December 3, 2022

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ ទទួលបានសេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈ ដោយឥតបង់ថ្លៃ

spot_img

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នារយៈពេល៥ថ្ងៃ កន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី២៧ កញ្ញានេះថា ៖ សម្រាប់រយៈពេល៥ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ ។

លោកបានបន្តលើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានទទួលសេវានេះ ពួកគាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់អនុសាសន៍ឲ្យ​ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងទៅមកតាមណ្តាខេត្ត
រយៈពេល ៥ថ្ងៃកន្លងមកនេះ។ ពួកគាត់ក៏បានអរគុណផងដែរ ចំពោះបុគ្គលិកបើកបរ និងបុគ្គលិកបម្រើការដទៃទៀតនៃ City Bus ដែលបានស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវនារដូវបុណ្យភ្ជុំនេះ។

ទន្ទឹមនឹងការយកចិត្តទុកដាក់នេះ ដើម្បីជំរុញឲ្យការងារនៃការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ ទទួលបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ
កាលពីព្រឹកថ្ងៃទី២៣ កញ្ញាកន្លងនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានចុះពិនិត្យការដឹកជញ្ជូនប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្តនានា​ ដោយមិនគិតថ្លៃជាក់ស្តែង នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ ជាមួយនឹងការស្វាគមន៍ដោយក្ដីញញឹម ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី