Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងអាស្រូវពុករលួយ របស់លោក ប៉ែន ស៊ីថា មេគយច្រកត្រពាំងផ្លុងថ្មីមិនអាចបិទបាំងបានទេ

spot_img

ត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពីលោក ប៉ែន ស៊ីថា ត្រូវបានតែងតាំងជា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមក គឺមន្ត្រីគយរូបនេះ ប្រើតួនាទីនិងអំណាច ប្រព្រឹត្ត អំពើពុករលួយ យ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់ ។

ប្រភពខ្លះបានលើកឡើងថា ដោយសារលោក ប៉ែន ស៊ីថា ចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែង ជាប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ទើបប្រើគ្រប់វិធី ដើម្បីប្រមូលលុយតាមរបៀបពុករលួយ ស្រេចតែអំពើចិត្តរបស់ខ្លួន ។ ហេតុនេះហើយទើបឈ្មួញធំៗ ជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុងកាន់តែ ចច្រើនឡើងៗហើយលោក ប៉ែន ស៊ីថា តែងប្រើឈ្មោះមន្ត្រីគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ ។

ហេតុនេះហើយ ទើបក្រោយពេល តែងតាំងជាប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កាលពីឆ្នាំ2022 នេះគឺ លោក ប៉ែន ស៊ីថា ហ៊ាន ប្រព្រឹត្តអំពើពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ។ ហេតុនេះហើយ ទើបមានការអំពាវនាវ ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ ទង្វើមិនប្រក្រតី របស់លោក ប៉ែន ស៊ីថា ជាបន្ទាន់ ព្រោះអីលោក គុណ ញឹម ដែលជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ត្រូវបានគេដឹងថាជាអ្នកឃុបឃិត បើកដៃឲ្យលោក ប៉ែន ស៊ីថា ធ្វើអ្វីៗតាមអំពើចិត្ត ?

មន្ត្រីគយ និងភ្នាក់ងារគយ ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចាប់តាំងពីលោក ប៉ែន ស៊ីថាទទួលបានតំណែងជាប្រធានការិយាល័យ គយ ច្រកទ្វារ អន្តរជាតិត្រពាំងផ្លុង គឺ លោក ប៉ែន ស៊ីថា កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការ ហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក ប៉ែន ស៊ីថា មេគយច្រកត្រពាំងផ្លុង កំពុងធ្វើឲ្យរដ្ឋ ត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ហើយមន្ត្រីគយ ក្រោមឱវាទរបស់លោក ប៉ែន ស៊ីថា អាចគាបសង្កត់ ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញ តាមអំពើចិត្តរបស់ខ្លួន ។

ហេតុនេះហើយ ទើបមានការអំពាវនាវដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវ ពុករលួយរបស់លោក ប៉ែន ស៊ីថា មេគយច្រកត្រពាំងផ្លុង ឲ្យបានស៊ីជម្រៅ ដើម្បីកុំឲ្យមន្ត្រីគយរូបនេះ និងបក្ខពួកឃុបឃិតគ្នា ធ្វើអ្វីៗតាមអំពើចិត្តទៀត ៕ រក្សាសិទ្ធិដោយ:មូង សុវណ្ណារិទ្ធ

spot_img
×