Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសាំយ៉ុងសាកកម្លាំងជាមួយរថយន្តឡិចស៊ីស បណ្តាលឲ្យស្លា.ប់ម្នាក់ និងរងរបួសធ្ងន់និងស្រាលចំនួន៤នាក់

spot_img

កោះកុង ÷ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លា.ប់ និង៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តលើកំណាត់ផ្លូវជាតិលេខ៤៨ នៅចន្លោះបង្គោលគីឡូ៥៥.៥៦ចំងាយពីរង្វង់មូល សាយ ភូថងប្រមាណ៣០០ម៉ែត្រចំណុចក្លោងទ្វារ វត្តភ្នំត្រងោល ស្ថិតនៅក្នុងភូមិជីមាល ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

តាមការបញ្ជាក់ពី លោក យេន តូច អធិការស្រុកបូទុមសាគរ បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសាររថយន្ត ម៉ាកសាំងយ៉ុងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាកឡិចស៊ីសRX300ពណ៌ស ពាក់ផ្លាកលេខ.កោះកុង 1C.1170ទិសដៅ ពេញពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀន (ទិសដៅបញ្ច្រាស់ទិសគ្នា) ។

លោកអធិការបញ្ជាក់បន្ថែមថា រថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្កដោយអ្នកបើកបររថយន្ត សាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង(ស្លា.ប់) និងអ្នករួមដំណើរ២នាក់ របួសធ្ងន់ស្រាល ។

ចំណែករថយន្តឡិចស៊ីសRX300 ម្ចាស់ឈ្មោះ ឆាត់ ម៉ាប់ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំច្រេស ស្រុក មេសាង ខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តឡិចស៊ីសខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកើតហេតុរថយន្តទាំងពីរ ត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅកន្លែង អធិការនគរបាលស្រុកបូទុមសាគរ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖​សួង សាម

spot_img