Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសពមនុស្ស៦នាក់ទៀត ជាជនជនរងគ្រោះ ករណីលិចទូកដឹកជនជាតិចិនក្នុងលម្ហសមុទ្រកោះតាង បានអណ្តែតទៅដល់ឆ្នេរសមុទ្រ ប្រទេសវៀតណាម

spot_img

ព្រះសីហនុ ៖ សមត្ថកិច្ចព្រំដែនទឹកកម្ពុជាឲ្យដឹងថា មានសាកសពមនុស្ស៦នាក់ទៀត ដែលសន្និដ្ឋានថា ជាជនជនរងគ្រោះ ករណីលិចទូកដឹកជនជាតិចិនមួយគ្រឿង ក្នុងលម្ហសមុទ្រកោះតាង ប្រទេសកម្ពុជា បានអណ្តែតទៅដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តមាត់សមុទ្រក្នុងប្រទេសវៀតណាម ប្រាប់សមត្ថកិច្ចកម្ពុជាថា អាជ្ញាធរវៀតណាមបាន ប្រទះឃើញសាកសព មនុស្ស៦នាក់ អណ្តែតមកដល់ឆ្នេរសមុទ្រ ក្នុងប្រទេសវៀតណាម នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃ២៩កញ្ញា២០២២នេះ ។

ក្រោយពិនិត្យសាកសពមនុស្សទាំង៦នាក់នេះ វាយតម្លៃជាមួយពេលវេលា សមត្ថកិច្ចខាងវៀតណាមធ្វើការសន្និដ្ឋានថា ជាសាកសពជនរងគ្រោះ លិចទូក នៅលម្ហសមុទ្រកោះតាង ប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ហើយករណីនេះ សមត្ថកិច្ចប្រទេសវៀតណាម បានចាត់ចែងបន្តតាមនីតិវិធី ក្នុងន័យមនុស្សធម៌។

សូមបញ្ជាក់ថា ទូកមួយគ្រឿងដែលដឹកជនជាតិចិន៤១នាក់ ក្រោយលិចចូលទៅក្នុងលម្ហសមុទ្រកោះតាង ខាងកម្ពុជាយើង សង្គ្រោះនិងរកឃើញចំនួន២៤នាក់(ស្លា.ប់៣នាក់) និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៥នាក់(ស្លា.ប់៦នាក់) ដូចនេះអ្នកដែលបាត់ខ្លួននៅសល់ចំនួន០២នាក់ទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី.

spot_img
×