Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងតែរុករកមនុស្ស៣នាក់ ដែលបានបាត់ខ្លួន នៅក្នុងទឹកទំនប់វារីអគ្គិសនី ខេត្តកំពត

spot_img

កំពត: កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នំា ២០២២នេះ ក្រោយហេតុការណ៍រថយន្តមួយគ្រឿង បើកជ្រុលធ្លាក់ជ្រោះ ក្បែរទំនប់វារីអគ្គិសនីកំចាយ មនុស្សបីនាក់ ដែលត្រូវបានសន្និដ្ឋានថា បាត់បង់ជីវិតនោះ មិនទាន់បានប្រទះឃើញនៅឡើយ។

ជនរងគ្រោះទាំងបីនាក់ រួមមានៈ ១. ឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ២. ឈ្មោះ Li zhen ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 ។ ៣. ឈ្មោះ Xiong Erpi ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិត ឆ្លងដែន Ej274941 ។

សមត្ថកិច្ច បានរៀបរាប់ថា កាលពីយប់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ មានរថយន្តមួយគ្រឿង សំដៅឆ្ពោះទៅទំនប់វារីអគ្គិសនីកំចាយ ដែលក្នុងនោះធ្វើដំណើរ ដោយជនជាតិចិនពីរនាក់ និងអ្នកបើកបរជាជនជាតិខ្មែរ ។ លុះនៅចម្ងាយប្រហែល ១៥០ ម៉ែត្រ ពីទំនប់ស្រាប់តែរថយន្ត បានជ្រុលធ្លាក់ចូលក្នុងជ្រោះតែម្តង។

ករណីនេះអាចបណ្តាលមកពីអ្នកបើកបរ មើលផ្លូវមិនឃើញ ព្រោះមេឃកំពុងភ្លៀងខ្លាំង។ រថយន្តដែលធ្លាក់ចូលជ្រោះនោះ ប្រភេទទួរីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AH.8437 ត្រូវបានប្រទះឃើញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែកញ្ញា ចម្ងាយប្រហែល ៥០០ ម៉ែត្រ ពីចំណុចកើតហេតុ។ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចនៅមិនទាន់រកសាកសពមនុស្សទាំង៣នាក់ មិនឃើញនៅឡើយទេ ខណ:ពេលនេះសមត្ថកិច្ចជំនាញកំពុងតែបន្តរុករកសាកសព ដែលបានបាត់ខ្លួននៅក្នុងទឹក៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×