Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសជនជាប់ចោទម្នាក់ ជាប់គុក៧ ឆ្នាំ ពាក់ព័ន្ធនឹងការរួម.ភេទ

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានតម្កល់ទោស បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ រក្សាទុកជាបានការដដែល ជាប់ពាក់ព័ន្ធនឹងការ រួម.ភេទជាមួយអនី.តិជនក្រោមអាយុ១៥ ឆ្នាំ ប្រព្រឹត្តនៅត្រង់ ចំណុចផ្ទះលេខ ៤ ផ្លូវ ១៧ ភូមិ០៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ លី ថៃសាន ភេទប្រុស អាយុ ២៥ ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ ន.ថារ.រ.ស អាយុ ១៣ ឆ្នាំ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : រួម.ភេទជាមួយអនី.តិជនក្រោមអាយុ១៥ ឆ្នាំ តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៧ ឆ្នាំ មកត្រឹម ៥ ឆ្នាំវិញ ។
ជនជាប់ចោទ ក៏បន្តប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ២២ ខែ ឧសភា ឆ្នាំ ២០២០ នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×