Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តមួយគ្រឿង រេចង្កូចបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ ៖ រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន រេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូវផ្លូវ បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០២និង២០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅមុមពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក Hyundiai Santafe ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2Y-2540 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចភ្លើងស្តុបមុខច្រកចូលព្រលានយន្តហោះពោធិចិនតុង បានរេចង្កូតមកខាងឆ្វេងដៃជ្រុ.លទៅបុ.កក្បាលព្រួញពុះចែកទ្រូវផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កង់ ចំណែករថយន្តរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រឺឯតៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសួនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលកាកាប២ ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន

spot_img