Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងអាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឱ្យអស់ ក្នុងខេត្តទេសចរណ៍សមុទ្រមួយនេះ

spot_img

ព្រះសីហនុ ៖ និយាយដាច់ដោយឡែកចំពោះតែខេត្តព្រះសីហនុមួយ ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ បានបញ្ជាក់ថា សមត្ថកិច្ចបានឯកភាពគ្នាបោសសម្អាតបន្ថែម ជាបន្តបន្ទាប់ ដើម្បីបញ្ចប់ល្បែងស៊ីសងខុសច្បាប់ ជាគំរូនៅលើទឹកដីខេត្តព្រះសីហនុ។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ស្ដីពីបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

បើតាម ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល បានថ្លែងឱ្យដឹងទៀតថា បទល្មើសល្បែងស៊ីសងខុសច្បាប់ យើងបានប្រកាសកាលពីសប្តាហ៍មុនហើយ សុំឲ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង មកដល់ឥឡូវនេះមានរយៈពេល៨ថ្ងៃ ហើយ យើងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់, ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯង ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់នៅឡើយ។ ដូច្នេះ នៅក្នុងកិច្ចប្រជុំ យើងបានឯកភាពគ្នា គឺបោសសម្អាតបន្ថែម រហូតដល់បញ្ចប់ល្បែងស៊ីសងខុសច្បាប់ ជាគំរូនៅលើទឹកដី ខេត្តព្រះសីហនុ។

មានពីរបៀបដែលក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវអនុវត្ត ដូចជា ÷

១. ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងឡាយដែលមាននៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក, តាមពិតអាជ្ញាធរមូលដ្ឋានបានបោសសម្អាតជាច្រើនរួចមកហើយ ហើយបើនៅសេសសល់ គឺតិចតួចតែប៉ុណ្ណោះ ដែលអាជ្ញាធរបានចែករំលែកភារកិច្ចរបស់ក្រសួងមហាផ្ទៃ បន្តបោសសម្អាត នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

២. ចំពោះទីតាំងផ្សេងទៀត ដែលមានការសង្ស័យថា បើកល្បែងខុសច្បាប់នោះ គឺស្ថិតនៅលើអាជ្ញាប័ណ្ណរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, យើងនឹងពិនិត្យមើលតាមក្រោយ ដើម្បីឲ្យច្បាស់ថា អាជ្ញាប័ណ្ណនោះមានសុពលភាព ឬអស់សុពលភាព?!៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×