Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថ ឆ្មក់ចូលទៅបង្រ្កាបហាងគុយទាវស៊ុប និងសាច់អាំងយីហោចតុមុខ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

spot_img

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន បានស្រាវជ្រាវឆ្មក់ចូលទៅបង្រ្កាបហាងស៊ុបគុយទាវនិងសាច់អាំង យីហោ ចតុមុខ ដែលលួចលាក់ប្រមូលផ្តុំគ្នាចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម និងលួចបើកលេងល្បែងហ្គេមបាញ់ត្រី កាលពីវេលាម៉ោង១២និង០០នាទី រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការណ៍បង្រ្កាបគ្រឿងញៀនខាងលើនេះ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ រួមនិងវត្ថុតាង ម៉ូតូចំនួន៣គ្រឿង ម៉ូតូកង់៣ ផលិតនៅប្រទេសឥណ្ឌា១គ្រឿង ទូហ្គេមបាញ់ត្រីប្រភេទល្បែងស៊ីសង១គ្រឿង ថ្នាំញៀន១៥កញ្ចប់ និងបិទទីតាំងខាងលើនេះជាបណ្តោអាសន្ន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×