Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តមិនចាំម៉ាក២គ្រឿង បើកប៉ះគ្នារួចរេចង្កូតទៅបុ.កបុរសម្នាក់ ហើយកិ.នពីលើ បណ្តាលឲ្យ…

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលដើរឆ្លងផ្លូវត្រូវរថយន្តមិនចាំម៉ាក២គ្រឿង បើកទៅប៉ះគ្នារេចង្កូតទៅបុ.កយ៉ាងពេញទំ.ហឹង ហើយកិ.នពីលើ រួចរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ត្រង់ចំណុចទល់មុខនិងផ្សារដេប៉ូ ស្ថិតនៅតាមបណ្តោយផ្លូវ២២៥ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនរងគ្រោះ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានដើចេញពីតំបន់ជិតផ្សារដេប៉ូ រួចបានឆ្លងផ្លូវទៅផ្លូវម្ខាងទៀត ខណៈពេលដើរដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញរថយន្តបង្ក២គ្រឿង មិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវ២១៥ ស្របគ្នា ក្នុងទិសដៅពីត្បូងមកជើងបើកក្នុងល្បឿន វ៉ាជែងគ្នាយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅប៉ះគ្នារួចរថយន្តមួយគ្រឿង ទៅបុ.កបុរសជាជនរងគ្រោះពេញទំ.ហឹង បណ្តាលឲ្យដួលនៅកណ្តាលថ្នល់រួចកិ.នពីលើស្លា.ប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ រថយន្តបង្កទាំង២គ្រឿង ក៏បន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ថា បុរសជាជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចណ៍ ត្រូវរថយន្តមិនចាំម៉ាកបុ.ក បណ្តាលឲ្យបាត់បង់ជីវិតខាងលើនោះ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណ និងក្រុមគ្រួសារនៅឡើយ។

ក្រោយកើតហេតុខាងលើ ដោយជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ ក៏សមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅរថយន្តសាមុយ ដឹកយកទៅតម្កល់ទុកនៅវត្ត ដើម្បីស្វែងរកក្រុមគ្រួសារបន្ត ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img