Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តម៉ាកអូឌី បុ.កប៉ុស្តិ៍យាមសមត្ថកិច្ច និងបង្គោលដែក

spot_img

ភ្នំពេញ ៖ បុរសម្នាក់ដែលគេសង្ស័យថាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុ.កប៉ុស្តិ៍យាមរបស់មន្ត្រីសមត្ថកិច្ច បណ្ដាលឲ្យដួលរងការខូចខាត រួចបន្តទៅបុ.កបង្គោលដែក មួយដើមទៀត សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នេះដែរបានកើតឡើង នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុច ស្តុបចេនឡា ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ កម្ពុជា MR.PIDOU បើកបរដោយបុរសម្នាក់ ដែលគេសង្ស័យថាស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្តុបចេនឡាពុំដឹងថាតៃកុងរថយន្តមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុល ជ្រុលទៅបុ.កប៉ុស្តិ៍យាមរបស់មន្រ្តីសមត្ថកិច្ចយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យដួលរងការខូចខាត រួចបន្តទៅបុ.កបង្គោលដែក មួយដើមទៀត ទើបទៅមុខលែងរួច សំណាងល្អនៅក្នុងខេត្តការគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឱ្យមានអ្នកណារងរបួសនោះទេ រកការខូចខាតតែអត់មានតិចតួច និងបង្គោលភ្លើងរួមទាំងប៉ុស្តិ៍យាម របស់មន្ត្រីសមត្ថកិច្ចជាមួយតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img