Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកមេធាវីនិងក្រុមគ្រួសារ ព្រ.លឹងចុងសក់ ខណ:រថយន្តបែនដឹកខ្សាច់ បុ.កចូលផ្ទះរបស់គាត់

spot_img

ភ្នំពេញ​៖ រថយន្តដឹកខ្សាច់ដាច់ហ្រ្វាំង បោលបុ.កចូលផ្ទះលោកមេធាវី បង្កឲ្យមានការភិតភ័យ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកលោកមេធាវីបានអង្គុយលេងនៅមុខផ្ទះ មួយសន្ទុះ គាត់ក៏បានចូលទៅក្នុងផ្ទះវិញ ស្រាប់តែមានរថយន្តបែនដឹកដី ចង្កូតស្តាំ ពាក់ផ្លាកលេខចង្កូតស្តាំPP-3365 បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ បានបួងចង្កូតបុ.កចូលផ្ទះលោកមេធាវី និងរថយន្តឡង់គ្រីស័រ ដែលចតនៅមុខផ្ទះ បណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ ហើយរថយន្តបែនដឹកខ្សាច់ខាងលើ បានរអិលថយក្រោយ បុ.ករថយន្តហាយឡែនឌ័រមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទូលទំពូង២ សហការជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះមកធ្វើកាវាស់វែង ដោយខាងភាគីក្រុមលោកមេធាវី ទារសំណង១៥០០០ដុល្លារអាមេរិច តែខាងភាគីរថយន្តបង្ក គ្មានលទ្ធភាពសង ទើបប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×