Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ តើការបង្ហាត់ឱ្យកូនរៀនគូរគំនូរ មានប្រយោជន៍ចំពោះកូនយ៉ាងណាខ្លះ?

ឪពុកម្តាយក្នុងសង្គមកម្ពុជាយើង មិនសូវជាមើលឃើញពីប្រយោជន៍នៃការបង្ហាត់កូន ឬបណ្ដោយឱ្យកូនចេះរៀនគូរូបគំនូរប៉ុន្មានឡើយ ដែលការពិតទៅ ការបង្ហាត់ ឬការអនុញ្ញាតឱ្យកូនរៀនគូររូប ចេះផាត់ពណ៌ ឬឆ្លាក់រូបផ្សេងៗនោះ មានប្រយោជន៍ចំពោះក្មេងខ្លាំងណាស់លើផ្នែកការគិត ការនឹកស្រមៃ មានអារម្មណ៍កម្សាន្ត និងបង្កើនសមត្ថភាពក្នុងការចេះសង្កេតមើលទៀតផង។ ថ្ងៃនេះ យើងសូមលើកយកពីគុណប្រយោជន៍ល្អៗនៃការបង្ហាត់ និងការអនុញ្ញាតឱ្យកូនរៀនគូររូប មកជម្រាបជូនអាណាព្យាបាល ឬឪពុកម្តាយដូចតទៅ…

១. ធ្វើឱ្យកូនក្លាយជាក្មេងហ៊ានគិត ហ៊ាននឹកស្រមៃ

វ័យកុមារ ជាវ័យដែលពេញហូរហៀរទៅដោយការនឹកគិតស្រមៃ។ ការចេះគូររូប និងផាត់ពណ៌ នឹងជួយឱ្យកុមារបានហ្វឹកហាត់ការប្រើការគិតស្រមៃយ៉ាងឥស្សរៈ ដែលនឹងហុចផលធ្វើឱ្យកុមារ ក្លាយជាមនុស្សហ៊ានគិត ហ៊ានចាប់ផ្តើមធ្វើនូវអ្វីថ្មីៗ ធ្វើឱ្យក្មេងបានសម្តែងចេញនូវអ្វីដែលគេបានគិត និងមានអារម្មណ៍ដឹង ជាពិសេសចំពោះក្មេងតូច នៅអាចមានភាពពាក់ព័ន្ធខាងតួអក្សរបានល្អទៀតផង ដែលទាំងអស់នេះ នឹងធ្វើឱ្យក្មេងស្រឡាញ់ការធ្វើការងារយ៉ាងផ្ចិតផ្ចង់ និងមានមោទនភាពលើខ្លួនឯង។

២. ជួយឱ្យចេះហ្វឹកហាត់សមាធិ និងចេះផ្ចង់អារម្មណ៍

នៅពេលការច្នៃបង្កើតការងារគូររូបគំនូរនីមួយៗរបស់កុមារ ចប់អស់ហើយ កុមារនឹងមានអារម្មណ៍ដឹងពីក្តីមោទនភាព ចំពោះស្នាដៃរបស់គេខ្លាំងណាស់ ធ្វើឱ្យគេមានអារម្មណ៍ក្លៀវក្លាស្វាហាប់ក្នុងការសាងស្នាដៃថ្មីជាបន្តទៀត។ ជួយហ្វឹកហាត់ភាពប្រណីត និងមានសមាធិនឹងនរល្អ ព្រោះក្នុងខណៈដែលក្មេងព្យាយាមគ្រប់គ្រងដៃខ្លួនឯង ឱ្យអាចគូររូប និងផាត់ពណ៌ ឬច្នៃប្រឌិតវត្ថុអ្វីមួយបានសម្រេចនោះ គឺពិតជាត្រូវប្រើការតាំងចិត្ត និងសមាធិខ្លាំងណាស់។

៣. ធ្វើឱ្យកុមារមានផ្លូវចិត្តដែលល្អ និងស្រស់ស្រាយ

ការព្យាយាម និងការប្រើសមាធិ ដែលម៉ឺងម៉ាត់នឹងនរ តាមរយៈការដឹងក្តីរបស់កុមារក្នុងវ័យនីមួយៗ ធ្វើឱ្យកុមារ ក្លាយជាមនុស្សមានភាពជាសិល្បៈ មានភាពលម្អិត និងទន់ភ្លន់ខាងផ្លូវចិត្ត ធ្វើឱ្យដឹងពីគុណតម្លៃនៃធម្មជាតិ សិល្បៈ វត្ថុសម្ភារ ឬរូបបែបនៃការគិតផ្សេងៗ ធ្វើឱ្យមានជីវិត និងមានផ្លូវចិត្តដែលល្អស្រស់ស្រាយ។ ជួយធ្វើឱ្យកុមារស្គាល់ពីការធ្វើការរួមគ្នា ចេះសម្របសម្រួលខ្លួន និងសម្រួលគំនិតឱ្យចូលគ្នា ទទួលស្គាល់គ្នាទៅវិញទៅមក ដែលជាគ្រឹះរបស់ការរស់នៅរួមគ្នាយ៉ាងមានសាមគ្គី និងមានប្រជាធិបតេយ្យក្នុងសង្គមទៀតផង៕

×