Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ តើត្រូវធ្វើចិត្ត និងទទួលយកយ៉ាងណា នៅពេលយើងកំពុងស្ថិតក្នុងយុគសម័យ ដែលការក្បត់ចិត្តក្លាយជារឿងប្រក្រតី?

តាមរយៈការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន បានរកឃើញថា បុរសចំនួន៦០% និងស្ត្រីប្រមាណជា៤៥% កំពុងក្បត់ចិត្តគូជីវិតរបស់ខ្លួន…តួលេខនេះគួរឱ្យភ័យខ្លាចខ្លាំងណាស់ នៅពេលដែលខ្លួនអ្នក ធ្លាក់ចូលអន្ទាក់នៃក្ដីប្រាថ្នារបស់ខ្លួនឯងដែលគ្មានថ្ងៃបញ្ចប់។

ទង្វើ និងទស្សនគតិដែលផ្សេងពីគ្នារបស់គូស្នេហ៍ ក៏អាចនឹងត្រូវម៉ៅរួមថា ជាការក្បត់ចិត្តគ្នាដែរ។ ជាមូលដ្ឋាន មនុស្សភាគច្រើន ច្រើនតែសម្លឹងមើលថា សិច និងការប៉ះពាល់ខាងរាងកាយយ៉ាងជិតស្និទ្ធ ទើបហៅថាជាការក្បត់ចិត្ត ហើយបុរសៗ តែងឱ្យនិយមន័យពាក្យថាក្បត់ចិត្ត ទៅលើការប៉ះពាល់រាងកាយ ខណៈដែលស្ត្រី ឱ្យនិយមន័យពាក្យថាក្បត់ចិត្ត ទៅលើអារម្មណ៍ និងការគិត បានន័យថា គ្រាន់តែនឹកគិតទៅរកអ្នកផ្សេង គឺមានថា បានក្បត់ចិត្តបាត់ទៅហើយ។

ព្រឹត្តិបត្ររបស់មហាវិទ្យាល័យ មីឈិហ្គែន ឆ្នាំ២០១៧ បានសុំឱ្យនិស្សិតចំនួន ៤៥៦នាក់ ដាក់ពិន្ទុលើទង្វើផ្សេងៗទាំងអស់ ២៧បែប ដូចជាខាងផ្លូវភេទ កាមារម្មណ៍ និងផ្សេងៗទៀត ដែលពួកគេយល់ថាជាការក្បត់ចិត្ត ដោយឱ្យពិន្ទុចាប់ពី១ ដល់ ១០០ពិន្ទុ ដើម្បីពិចារណាអំពីកម្រិតភាពខ្លាំងក្លារបស់ការក្បត់ចិត្ត ហើយចំណុចណាដែលរឹតតែទទួលបានពិន្ទុខ្ពស់ នឹងរឹតតែបង្ហាញបានច្បាស់ថា អ្នកចូលរួមការសាកល្បងនេះ មើលឃើញចំណុចនោះថា ជាការក្បត់ចិត្តធ្ងន់ធ្ងរ…

តទៅនេះ គឺលទ្ធផលដែលទទួលបាន…

  • ទៅចូលរួមពិធីសំខាន់ផ្សេងៗជាមួយមនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា៖ មានកម្រិតការក្បត់ចិត្ត ៤៣ពិន្ទុ
  • ញ៉ាំអាហារពេលល្ងាចជាមួយមនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា៖ កម្រិតនៃការក្បត់ចិត្ត ៤៥ពិន្ទុ
  • អូរ៉ាល់សិច ឬការរួមភេទដោយប្រើមាត់ ជាមួយដៃគូ ដែលមិនមែនជាស្វាមី ឬភរិយា៖ ក្បត់ចិត្តកម្រិត ៩៧ពិន្ទុ
  • ងូតទឹកជាមួយមនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា៖ ក្បត់ចិត្តកម្រិត ៩៦ពិន្ទុ
  • ថើបជញ្ជក់មាត់គ្នាជាមួយមនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា៖ ក្បត់ចិត្តកម្រិត ៨៨ពិន្ទុ
  • ថើបថ្ពាល់មនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា៖ ក្បត់ចិត្តកម្រិត ៣៧ពិន្ទុ
  • សាងសម្ព័ន្ធភាពស៊ីជម្រៅខាងអារម្មណ៍ជាមួយមនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា៖ ក្បត់ចិត្តកម្រិត ៥២ពិន្ទុ
  • ប្រើពេលវេលាភាគច្រើននៅជាមួយមនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា៖ ក្បត់ចិត្តកម្រិត ៥២ពិន្ទុ
  • អង្គុយលើភ្លៅមនុស្សដែលមិនមែនជាស្វាមី ឬភរិយា៖ ក្បត់ចិត្តកម្រិត ៥២ពិន្ទុ
  • ប្រាប់រឿងសម្ងាត់ទៅវិញទៅមក រវាងមនុស្សដែលមិនមែនជាស្វាមី ឬភរិយា៖ កម្រិតការក្បត់ចិត្ត ៣៦ពិន្ទុ
  • ជួយរឿងលុយកាក់ដល់អ្នកម្ខាងទៀត ដែលមិនមែនជាស្វាមី ឬភរិយា៖ កម្រិតការក្បត់ចិត្ត ៣៦ពិន្ទុ
  • និយាយទូរស័ព្ទជាមួយមនុស្ស ដែលមិនមែនជាស្វាមី ឬភរិយា ច្រើនដងក្នុង ១សប្ដាហ៍៖ ក្បត់ចិត្តកម្រិត ៤០ពិន្ទុ ទង្វើផ្សេងៗ ដែលបង្ហាញតម្រុយពីការក្បត់ចិត្ត
    នៅពេលដែលអ្នក មានស្វាមី ឬភរិយាហើយ តែអ្នកបានធ្វើទង្វើដូចខាងក្រោម គឺមានន័យថា អ្នកកំពុងមានទំនោរក្នុងការក្បត់ចិត្តគូជីវិតរបស់អ្នកហើយ…
  • មានមិត្តភក្តិជាមនុស្សភេទផ្ទុយពីខ្លួន
  • អភិវឌ្ឍសម្ព័ន្ធភាពជាមួយអ្នកដទៃ
  • ដោះដូរគំនិតយោបល់ និងអារម្មណ៍ផ្ទាល់ខ្លួនជាមួយអ្នកដទៃ
  • សម្រេចកាមតណ្ហាដោយខ្លួនឯង
  • ស្លៀកសម្លៀកបំពាក់បែបបើកចំហ
  • មើលរឿងសិចម្នាក់ឯង
  • ឱបមនុស្សភេទផ្ទុយពីខ្លួន ដែលមិនមែនជាស្វាមី ឬភរិយា
  • មានទឹកចិត្ត ឬចិត្តល្អជាមួយមនុស្សភេទផ្ទុយពីខ្លួន ដែលមិនមែនជាស្វាមី ឬភរិយា នាយុគសម័យដ៏ទំនើបនាពេលបច្ចុប្បន្ននេះ តើការក្បត់ចិត្តប្រាប់អ្វីបានខ្លះ ពាក់ព័ន្ធនឹងសម្ព័ន្ធភាពស្នេហ៍?
    គ្រប់គ្នាតែងតែប្រាថ្នាសម្ព័ន្ធភាពស្នេហ៍ ដែលគង់វង្សស្ថិតស្ថេរយូរអង្វែង តែអ្នកខ្លះបែរជាមិននឹករំពឹងសម្ព័ន្ធភាពស្នេហ៍ ដែលយូរអង្វែងទៅវិញ ដែលនេះ គឺជាទង្វើ បង្ហាញប្រាប់ពីសញ្ញានៃការក្បត់ចិត្ត។ ខ្វះការទទួលស្គាល់
    បុរស និងស្ត្រី មានវិធីបង្ហាញសេចក្ដីស្រឡាញ់ខុសប្លែកពីគ្នា តែមិនថាភេទណាក៏ដោយ ការក្បត់ចិត្ត ច្រើនតែកើតឡើងនៅពេលអ្នកបដិសេធការស្រឡាញ់ និងមិនទទួលស្គាល់គូស្នេហ៍របស់អ្នក។ តើគួរធ្វើយ៉ាងណា នៅពេលមានអារម្មណ៍ប្រែប្រួលពាក់ព័ន្ធនឹងសម្ព័ន្ធភាពរវាងស្វាមី និងភរិយា… ការប្រែប្រួលឆាប់រហ័ស
    មនុស្សភាគច្រើនមិនបានដឹងថា ការប្រែប្រួលអាចនឹងមានប្រយោជន៍ឡើយ ដោយហេតុនេះហើយ ទើបពួកគេច្រើនកើតមានអារម្មណ៍តានតឹងឡើងភ្លាមៗ នៅពេលមានអ្វីប្រែប្រួល។ បើអ្នកដឹងថា ខ្លួនឯងមានអារម្មណ៍ប្រែប្រួល អ្នកគួរតែប្រាប់ឱ្យគូស្នេហ៍បានដឹងផង ព្រោះបើមិនប្រាប់ គូស្នេហ៍របស់អ្នកអាចនឹងភ្ញាក់ផ្អើល ដែលនៅសុខៗ និស្ស័យរបស់អ្នកផ្លាស់ប្ដូរ ហើយអាចនឹងធ្វើឱ្យមានការក្បត់ចិត្ត កើតឡើងនៅពេលក្រោយ។ ខ្វះការគោរពគ្នា
    សេចក្ដីស្នេហានឹងរីកស្គុះស្គាយ នៅពេលទាំង ២នាក់ គោរពសេចក្ដីស្រឡាញ់រវាងគ្នាទៅវិញទៅមក ព្រោះការក្បត់ចិត្តភាគច្រើន ច្រើនតែកើតឡើងនៅពេលអ្នកខ្វះការគោរពគូស្នេហ៍របស់អ្នក។

គូស្នេហ៍មិនគួរម៉ឺងម៉ាត់ និងធ្វើខ្លួនរឹងត្អឹងដាក់គ្នាឡើយ
សញ្ញានៃការក្បត់ចិត្ត នឹងមើលឃើញបានយ៉ាងច្បាស់ នៅពេលគូស្នេហ៍របស់អ្នកមានអារម្មណ៍ឈប់ពេញចិត្ត ឬលែងពេញចិត្តចំពោះអ្នក អាចដោយសារតែភាពតឹងរ៉ឹងម៉ឺងម៉ាត់ក្នុងជីវិតគូខ្លាំងពេក ដូច្នេះយ៉ាងណាក៏ដោយ អ្នកចាំបាច់ត្រូវចេះបត់បែន និងយកចិត្តយកថ្លើមគូស្នេហ៍ខ្លះផង និងមិនគួរម៉ឺងម៉ាត់ ឬរឹងត្អឹងដាក់គ្នាពេកឡើយ។

នៅពេលយើងកម្ចាត់បច្ច័យដែលជំរុញឱ្យកើតមានការក្បត់ចិត្តចេញឱ្យអស់ ភាពស្មោះត្រង់នឹងស្ថិតនៅជាគូនឹងគ្នាជាមួយសម្ព័ន្ធភាពស្នេហ៍យូរអង្វែងមិនខាន៕

Love Triangle. Cheating Boyfriend Hugging Girlfriend Holding Hands With Her Girl Friend Sitting On Bench Together In Park Outdoor. Back-View
Upset woman crying, seeing her boyfriend with other girl in park
600-01606555 © Masterfile Model Release: Yes Property Release: No Model Release Couple Sitting on Park Bench
×