Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ រឿងសត្វក្អែក ទំលើសត្វឥន្ទ្រី

មានសត្វស្លាបតែ ១ប្រភេទគត់ ដែលហ៊ានហោះទៅជាន់ពីលើក្បាលសត្វឥន្ទ្រីបាន នោះគឺ “សត្វក្អែក!” រូបភាពនៃហេតុការណ៍នេះ ត្រូវគេថត និងកត់ត្រាបាន។

សត្វក្អែក ល្បីឈ្មោះថា ជាសត្វបក្សី ដែលមានភាពឆ្លាតវាងវៃ និងមានល្បិចកិច្ចកលច្រើន។
វាបានហោះឡើង និងទៅជិះពីលើខ្នងសត្វឥន្ទ្រី និងគិតតែពីចឹកក្បាលសត្វឥន្ទ្រី សាងក្ដីរំខានគ្រប់ពេលវេលា។
តែសត្វឥន្ទ្រី មិន សូម្បីតែតតាំង ឬងើយសម្លឹងមើលសត្វក្អែកនោះសូម្បីតែបន្តិចណាឡើយ។
អ្វីដែលសត្វឥន្ទ្រីធ្វើ គឺវាគិតតែពីត្រដាងស្លាប ឱ្យធំឡើង និងហោះហើរឡើងទៅលើអាកាស កាន់តែខ្ពស់ឡើងជារឿយៗ។
ភាពអស្ចារ្យរបស់សត្វឥន្ទ្រី គឺ វាមានរាងកាយរឹងប៉ឹង និងសួតដ៏រឹងមាំ ខ្លាំងជាងសត្វបក្សីដទៃទៀតណាទាំងអស់។
វាអាចហោះឡើងក្នុងកម្ពស់ ដែលសត្វស្លាបដទៃទៀត មិនអាចហោះបាន និងធន់ទ្រាំនឹងសភាពអាកាសដ៏ផុយស្រួយបានទៀតផង…

រឹតតែខ្ពស់ឡើងប៉ុនណា សត្វក្អែក ក៏រឹតតែពិបាកដកដង្ហើមខ្លាំងឡើងប៉ុននោះដែរ…មិនយូរប៉ុន្មាន សត្វក្អែក ក៏ចាប់ផ្ដើមរបូតជ្រុះធ្លាក់មកក្រោមវិញ
ព្រោះ…ខ្វះអុកស៊ីហ្ស៊ែន និងអស់កម្លាំងកំហែងក្នុងការជិះតោងពីលើសត្វឥន្ទ្រី។

តើរឿងនិទានខ្លីនេះ ប្រាប់អ្វីដល់យើងខ្លះទៅ?
ក្នុងទស្សនៈរបស់សត្វឥន្ទ្រី “យើងមិនអាចបញ្ឈប់ពេលវេលាក្នុងជីវិតរបស់យើង ជាមួយសត្វក្អែកបានឡើយ”
ព្រោះសត្វក្អែក វាប្រៀបប្រដូចទៅនឹងអ្វីៗច្រើនយ៉ាងដែលរូបយើងបានជួបនៅក្នុងជីវិត…អាចប្រៀបដូចជាមនុស្សមួយចំនួន ដែលមិនស័ក្តិសមឱ្យដើរចូលមកពាក់ព័ន្ធក្នុងជីវិតរបស់យើងឡើយ។
អាចប្រៀបដូចជា ពាក្យរិះគន់ទិតៀន គំនិតយោបល់ ពាក្យមើលងាយស្ដីបន្ទោសក្នុងន័យអវិជ្ជមាន ឬបំផ្លាញផ្លូវចិត្តយើង។
អាចប្រៀបដូចជាអ្វីគ្រប់យ៉ាង ដែលសាងភាពរំខានដល់ជីវិតរបស់អ្នក ក្នុងគ្រប់ហេតុការណ៍ដែលជីវិតដឹកនាំរូបអ្នកទៅជួប។ វាគឺជាបញ្ហា និងឧបសគ្គផ្សេងៗ…
តែអ្នកអាចជ្រើសរើសបានថា តើនឹងតតាំង នឹងបញ្ហាទាំងនោះដោយរបៀបណា…

អូខេ! អ្នកអាចនឹងខាតពេលវេលា និងថាមពលជីវិតរបស់អ្នក ដោយសារការតតាំងនឹងសត្វក្អែកនោះ តែវាមិនបានធ្វើឱ្យអ្នក ហោះឡើងទៅលើ បានខ្ពស់ឡើយ
ឬអ្នកជ្រើសរើសយកការហោះឡើងទៅលើវេហាស៍ ហោះឱ្យខ្ពស់ឡើង ហោះឱ្យឆ្ងាយឡើង ដូចសត្វឥន្ទ្រី?

ចូររក្សាកម្លាំងរបស់អ្នក ទុកហោះឱ្យកាន់តែខ្ពស់ឡើង កុំផ្ដល់តម្លៃឱ្យមនុស្សដែលចាំតែទាញទម្លាក់រូបអ្នក!!
មិនយូរប៉ុន្មាន មនុស្សទាំងនោះនឹងធ្លាក់ចុះទៅកាន់តែទាប ព្រោះតែប្រព្រឹត្តខ្លួនមិនល្អ នៅពេលនោះ អ្វីៗគ្រប់យ៉ាងក្នុងជីវិតអ្នក នឹងរលូនល្អ ដោយមិនចាំបាច់បញ្ចេញកម្លាំងឡើយ៕

Successful businessman with his arms wide open. Joyous man with success perspective, modern buildings at background
×