Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា គាំទ្រចំពោះអនុសាសន៍ របស់សម្តេចតេជោ ជំរុញផងឱ្យប្រជាពលរដ្ឋធ្វើការដាំដុះចិញ្ចឹមសត្វ

spot_img

ភ្នំពេញៈ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានគាំទ្រចំពោះប្រសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានលើកទឹកចិត្ត និង ជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះចិញ្ចឹមសត្វ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ “ទស្សនទាននាំចេញនៅនឹងកន្លែង” ជំរុញសេដ្ឋកិច្ចកម្ពុជា។ ដោយចាត់ទុកថា ទស្សនទាន នៃការនាំចេញនៅនឹងកន្លែងរបស់សម្តេចតេជោ គឺដើម្បីភាពឯករាជ្យនិងម្ចាស់ការលើច្រវាក់ផលិតកម្ម ស្បៀងអាហាររបស់ខ្លួន ដើម្បីឈានទៅរកឯករាជ្យ សេដ្ឋកិច្ច ផ្ទៃក្នុង ។

ការអបអរសាទរ និងគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលទើបទៅតាំងទីលំនៅថ្មី នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏ដូចជាទៅកាន់ទីកន្លែងផ្សេងទៀត ដោយបានលើកទឹកចិត្តផង និងជំរុញផងឱ្យប្រជាពលរដ្ឋនៅទីនោះធ្វើការដាំដុះចិញ្ចឹមសត្វ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ដែលសម្តេចបានបញ្ជាក់ថានេះគឺជា”ទស្សនទាននាំចេញនៅនឹងកន្លែង”ជំរុញសេដ្ឋកិច្ចកម្ពុជា។

លោកស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ថា ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលយល់ឃើញថា វិស័យចិញ្ចឹមសត្វមានការរីកចំរើន ហើយការរីកចំរើននេះ ក៏ដោយសារសម្តេច កាត់បន្ថយការនាំចូល ជម្រុញវិស័យចិញ្ចឹមសត្វ។ សត្វនៅក្នុងស្រុកសព្វថ្ងៃនេះ គឺជោគជ័យហើយ បានន័យថា ហូបអត់អស់ទេនៅក្នុងប្រទេស ឥឡូវនេះរហូតដល់ធ្វើការនាំចេញ ទាំងអស់នេះ គឺបានមកពីអនុសាសន៍របស់សម្តេច។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋអ្នកចិញ្វឹមសត្វ ក៏ដូចជាកសិដ្ឋាន និងក្រុមហ៊ុនក្នុងស្រុក គឺមានភាពកក់ក្តៅយ៉ាងខ្លាំង ដោយសារតែសម្តេចនៅតែយកចិត្តទុកដាក់ខ្ពស់នៅក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជាវិស័យកសិកម្មនេះ។ យើងឃើញហើយមិនមែនតែវិស័យចិញ្ចឹមសត្វមួយមុខទេ វិស័យចិញ្ចឹមសត្វ គឺយើងមានស្អីខ្លះ? ដូច្នេះកត្តាដែលយើងទទួលបានផលប្រយោជន៍ពីវិស័យចិញ្ចឹមសត្វ គឺដូចជា ដាំពោត សណ្តែក ល្ង … នឹងហើយដែលជម្រុញឲ្យកសិករយើងមានការងារធ្វើ កាត់បន្ថយចំណាកស្រុក ចំណុចទាំងអស់នេះ ដែលយើងស្វាគមន៍និងត្រេកអរយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំដ៏ឈ្លាសវៃ”៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×