Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ លុបចោល​ដំណើរ​ទស្សនៈ​ទៅ​តំបន់​គ្មាន​កងទ័ព​រវាង​កូរ៉េខាងជើង និង​ខាងត្បូង ដោយសារ​បញ្ហា​អាកាសធាតុ​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​បង្ខំចិត្ត​លុបចោល​ដំណើរ​ទស្សនៈកិច្ច​ដ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅកាន់​តំបន់​គ្មាន​កងទ័ព (DMZ) រវាង​ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដោយសារតែ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ ប៊ី​ប៊ី​ស៊ី នៅមុននេះ​បន្តិច (​ថ្ងៃ​ពុធ ទី​០៨)​។​

​ឧទ្ធម្ភាគចក្រ​របស់លោក ត្រាំ​បាន​ហោះ​ចេញពី​មូលដ្ឋានទ័ព​អា​មេ​រិច​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ក្នុង​គោលបំណង​ទៅ​តំបន់​គ្មាន​កង​ទ័​ព្ ប៉ុន្តែ​បាន​ហោះ​ត្រឡប់មក​ក្រោយ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អា​មេ​រិច​។​

​ដូ​ណា​ល់ ត្រាំ កំពុង​បំពេញ​ទស្សនៈកិច្ច​រយៈពេល ២​ថ្ងៃ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនៈកិច្ច​នៅ​តំបន់​អាស៊ី ដោយ​ផ្តោ​ល​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​បើតាម​អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​តំបន់​គ្មាន​កងទ័ព​ត្រូវបាន​លុបចោល​ដោយសារ​បញ្ហា​ចុះ​អ័​ព្វ​ខ្លាំង​។​

​ប្រធានាធិបតី និង​មន្ត្រី​អា​មេ​រិច​មុនៗ ធ្លាប់​បានមក​តំបន់​គ្មាន​កង​ទ័​ព្ឌ​ដែល​ខ័​ណ្ឌ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×