Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្តារដំណាំស្រូវ ខូចខាតដោយទឹកជំនន់ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ចាប់ផ្ដើមចុះជួបប្រជុំជាមួយអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាប

កំពង់ធំ ៖ ក្នុងបេសកកម្មបន្ទាន់តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ចាប់ផ្ដើមចុះជួបប្រជុំជាមួយអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាប។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា សម្តេចតេជោដែរប្រសូត្រចេញ ពីគ្រួសារកសិករ លោកក្តាប់បាននិងមានការយល់ដឹងស៊ីជំរៅពីការលំបាក និងតម្រូវការរបស់បងប្អូនប្រជាកសិករ ដូច្នេះសម្តេចបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តាជីវភាពឡើងវិញដោយហេតុថា វិស័យកសិកម្មជាវិស័យស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា។

ជាក់ស្តែងក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកំពង់ធំ និងសៀមរាប នៅថ្ងៃនេះមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ខេត្តសៀមរាប មានស្រុក៩ បានរងប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ ដោយដំណាំស្រូវខូចខាត មាន ២,៧៨៣ហិកតា ខណៈទំហំ ការ ខូចខាតនេះ គ្រោងធ្វើការស្តារឡើង ជំហានដំបូង ១,៥០០ហិកតា។

ចំពោះខេត្តកំពង់ធំ បានរងផលប៉ះពាល់នូវដំណាំស្រូវសរុប ២៧,៣៤៥ ហិកតា ខូចខាត ៩,៥០០ ហិកតា ស្មើនឹង១,៥២២៣ គ្រួសារ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់ត្រូវសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗដែលត្រូវស្តារឡើងវិញ ក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។ យ៉ាងណាមិញឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវសិក្សា អំពីការ ស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់ បានស្រកឱ្យទទួល បានការ ស្តារមុនគេ ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×