Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចេញបេសកកម្មលើកយកចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ដល់មន្ត្រីអាជ្ញាធរខេត្ត ចាត់វិធានការដាំដុះក្នុងរដូវសម្រក

កំពង់ធំ ៖ ឆ្លើយតបទៅនឹងស្ថានភាពមួយសម្រាប់ទឹកជំនន់ស្រកទៅវិញ ក្រោយទទួលការបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានប្រញាប់ទៅកាន់ខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាប ដោយនាំយកប្រសាសន៍ណែនាំរបស់សម្ដេច ប្រាប់ដល់អភិបាល អភិបាលរង និងក្រុមមន្ត្រីពាក់ព័ន្ធ ឱ្យចាត់វិធានការរៀបចំប្រព័ន្ធដាំដុះ ជួយបង្កលក្ខណៈងាយស្រួល ដើម្បីលើកកម្ពស់ជីវភាព និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

ក្នុងជំនួបជាមួយមន្ត្រីអាជ្ញាធរខេត្តកំពង់ធំ និងខេត្តសៀមរាប លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំ ជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញក្នុងរដូវសម្រក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភពីទុក្ខលំបាករបស់ប្រជាជន ជាពិសេស ប្រជាកសិករ ដោយសម្ដេចបានគិតថា សកម្មភាពកសិកម្មជាដង្ហើមជីវិតរបស់កសិករ ដូច្នេះគណៈអភិបាលនៃអភិបាលខេត្ត និងក្រុមមន្ត្រីពាក់ព័ន្ធ ត្រូវធានាដល់ការដាំដុះឡើងវិញរបស់ប្រជាកសិករក្រោយពេលទឹកស្រក។ រកវិធីជួយសម្រួលការស្តារលទ្ធកម្មដាំដុះរបស់កសិករជារឿងចាំបាច់ សម្រាប់ពួកគាតើទ្រទ្រង់ស្បៀងអាហារក្នុងគ្រួសារនីមួយៗផង និងដើម្បីចែកចាយនៅលើទីផ្សារដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជារក្សាស្ថេរភាពស្បៀងសម្រាប់ប្រទេសផងដែរ។

គួរបញ្ជាក់ថា ខេត្តសៀមរាប មានស្រុកចំនួន ៩ បានរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះ មានដំណាំស្រូវ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ។ គិតទៅលើដំណាំស្រូវដែលខូចខាតទាំងស្រុង មាន ២,៧៨៣ហិកតា ខណ:ក្រុមមន្ត្រីកសិកម្មគ្រោងធ្វើការស្តារឡើងវិញជំហានដំបូង ១,៥០០ហិកតា។

ចំណែកខេត្តកំពង់ធំ បានរងផលប៉ះពាល់ដំណាំស្រូវសរុប ២៧,៣៤៥ហិកតា, គិតទៅលើផលខូចខាតទាំង មាន ៩,៥០០ហិកតា ស្មើនឹង ១,៥២២៣ គ្រួសារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×