Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​តែ​ស្រឡាញ់ និង​ប្រច័ណ្ឌ​ពេក បុរស​ម្នាក់​បែក​គំនិត​ធ្វើ​រឿង​មួយ​នេះ ដាក់​សង្សារ​របស់​ខ្លួន​

spot_img

​​បុរស​ជនជាតិ​ចិន​ម្នាក់ មានការ​ប្រច័ណ្ឌ និង​ស្រឡាញ់​សង្សារ​របស់​ខ្លួន​ជា​ខ្លាំង ហើយ​មិន​ចង់ឲ្យមាន​​បុរស​ណា​ផ្សេង​មក​ចាប់ចិត្ត​លើ​នាង​នោះទេ ដូច្នេះ​គាត់​ក៏​បែកគំនិត ដោយ​ឲ្យ​មិត្តស្រី​ខ្លួន​ហូប​អាហារ​ឲ្យ​​ច្រើនៗ ដើម្បី​ឲ្យ​នាង​ធា​ត់​។​

​ដោយសារតែ​សង្សារ​របស់​ខ្លួន Yan Tai មាន​រូបរាង​ស្អាត ដូច្នេះ​វា​ធ្វើឲ្យ​លោក You Pan ចេះ​តែ​គិត​ផ្តេសផ្តាស​ថា នឹង​មាន​បុរស​ជាច្រើន​ចាប់អារម្មណ៍​លើ​គាត់​។​

​កញ្ញា Yan Tai មាន​អាយុ ២០​ឆ្នាំ និង​រស់នៅ​ក្នុង​ខេត្ត Guangdong ប្រទេស​ចិន​។ នៅពេល​មាន​​ទំនាក់ទំនង​ជាមួយនឹង​លោក You Pan កញ្ញា Yan Tai មាន​អាយុ ២០​ឆ្នាំ និង​មាន​ទម្ងន់​តែ ៤៥​គីឡូក្រាម​ប៉ុណ្ណោះ​។​

​នៅពេល​ទំនាក់ទំនង​របស់​ពួកគេ កាន់តែ​អភិវឌ្ឍន៍​ខ្លាំង លោក You Pan បែកគំនិត​គិតថា មិត្តស្រី​គាត់​ស្អាត​ខ្លាំង ហើយ​នាង​នឹង​អាច​ទាក់ចិត្ត​បុរសៗ​ជាច្រើន ដូច្នេះ​គាត់​ចាប់ផ្តើម​ធ្វើឲ្យ​មិត្ត​​ស្រី​ខ្លួន​ធា​ត់ ដោយ​ឲ្យ​នាង​ហូប​អាហារ​ពេលព្រឹក អាហារ​ពេល​ថ្ងៃ និង​ល្ងាច​ច្រើនៗ​​ជា​រៀងរាល់ថ្ងៃ​។ គាត់​ក៍​បាន​ធ្វើដំណើ​រយ៉ា​ង​ឆ្ងាយ ដើម្បី​មក​ដាស់​នាង​នៅពេល​យប់ ព្រម​ទាំង​ទិញ​អាហារ​ឲ្យ​នាង​ហូប​​ពេល​​កណ្តាល​យប់​ផងដែរ​។​

​អស់​ជាច្រើន​ខែ​ហើយ គាត់​ចង់​ឲ្យ​មិត្ត​ស្រីគាត់​ធាត់​យ៉ាងខ្លាំង ដោយ​ឲ្យ​នាង​ហូប​អាហារ​ច្រើនៗ​ ​និង​ជាតិ​ការ​ឡូរី​ខ្ពស់​។​

​បន្ទាប់ពី​ត្រូវ​មិត្ត​ប្រុស​ឲ្យ​ហូប​អាហារ​ច្រើនៗ ត្រឹមតែ ២​ឆ្នាំ​ប៉ុណ្ណោះ កញ្ញា Yan Tai ប្រែជា​ធាតិ​ខ្លាំង​ ​ដោយមាន​ទម្ងន់​រហូត​ដល់ ៩០​គីឡូក្រាម​នាពេល​បច្ចុប្បន្ន​នេះ​។​

​កាលពី​ពេល​ថ្មីៗ​នេះ លោក You Pan អាយុ ២៥​ឆ្នាំ បាន​សម្រេចចិត្ត​សុំ​រៀបការ​ជាមួយ​នឹង​មិត្តស្រី​​របស់ខ្លួន​៕ សុភ័ក្ត្រ

spot_img
×