Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​នឹកស្មានថា លោក អ៊ឹម ជីវ៉ា បោះពាក្យ​ដូចនេះ ជុំវិញ​ករណី​ទង្វើ​ពុំគួរ​គប្បី​របស់​ព្រះចៅអធិការ​វត្ត​បរាជិក ភ្នំ​បាក់​លើ

spot_img

​បន្ទាប់ពី​មាន​ករណី​បែកធ្លាយ​វីដេអូ​មិន​សមរម្យ​របស់​នារី​ម្នាក់ ជាមួយ​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ នៅ​ខេត្តបន្ទាយមានជ័យ​រួចមក បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​មួយ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក រហូតដល់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៨​នេះ មានការ​ធ្វើ​ស​ន្និ​សិទ្ធ​កាសែត​ដ៏​ធំ​នៅក្នុង​វត្ត​ខាងលើនេះ​តែម្ដង ដោយមាន​ការបកស្រាយ​ពី​សំណាក់​សាមីខ្លួន​ខាង​ស្រី​ផងដែរ ។ នៅក្នុង​ការបកស្រាយ​នារី​រូប​នោះបាន​និយាយថា ខ្លួន​ជា​ជនរងគ្រោះ ដោយសារ​ការប្រព្រឹត្ត​ពុំគប្បី​ពី​សំណាក់​សង្ឃ​ឈ្មោះ ស្រិល វណ្ណា ។

​ទាក់ទង​ជាមួយ​ការបកស្រាយ​ខាងលើ ស្រាប់តែ​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ «​ម្តាយ​គាត់​និយាយ​ពេល​live ថា មាន​គេ​ដណ្តឹង​កូន​គាត់​ដប់​ម្ភៃ​នាក់​គាត់​មិនអោយ​ផង ឯ​កូន​និយាយ​វិញ​ថា ខ្ញុំ​បង្ហោះ​វិ​ដេ​អូ​និង​រូបភាព ដោយសារ​លោកសង្ឃ​នេះ​ទៅ​ចោល​ខ្ញុំ​មួយខែ​ហើយ តេ​ក៏​មិន​លើក ពេល​ផ្សឹក​លោក​ហើយ​ខ្ញុំ​ប្តឹង​លោក​ពីបទ​ចាប់រំលោភ ។ តាមមើល​ការ​live​ខាងលើ​គឺ​ដោយសារ​នាង​ខឹង​លោក​ដោះដៃ​ចោល​នាង​បាន​នាង​ធ្វើ​ចឹ​ង ។

​ឱ​ក្មួយ​ដ៏​ស្រស់ស្អាត​អើយ ពាក្យចាស់​លោក​ពោលថា ត្រឡ​នៗ​អើយ​កុំ​ស្រលាញ់​លោក កំលោះ​គ​គោក​ទុក​លោក​ធ្វើបុណ្យ តែ​ក្មួយ កាល​ថត​វិ​ដេ​អូ​ដូច​សប្បាយ​ណាស់ ហើយ​មេច​បាន​ចង់​ប្តឹង​លោក​ទៅវិញ​ក្មួយ​?? ។​

​លោកសង្ឃ​បរាជិក​ក៏​ចឹ​ង​ដែរ ធ្វើ​បួស​ដល់​ចៅអធិការ​វត្ត​ហើយ​មេច​មិន​ចាំ​ពាក្យចាស់​និយាយថា អ្នកក្លាហាន​ឆ្លង​មិន​ផុត​ដំណាក់​ស្រី​ស្អាត​ទេ បើ​ស៊ី​គេ​ហើយ​មេច​មិនអោយ​លុយ​គេ ??

​បើ​សរុបមក​ទាំង​អ្នកប្រព្រឹត្ត​និង​អ្នកដឹកនាំ​អោយគេ​ប្រព្រឹត្ត​មានទោស​ដូចគ្នា ព្រោះ​នាង​ម្នាក់នេះ​ក៏​ចូលរួម​បំផ្លាញ​ពុទ្ធសាសនា​ដែរ ព្រោះ​អ្នកបួស​នៅ​វត្ត​រឿង​អី​នាង​អោយដៃ​លោក​ដល់​វត្ត​?? សុំ​សរសើ​ក្មួយ​ធ្វើ​សុ​ី​លោក​សាហាវ​ណាស់ លោក​ក៏​ចឹ​ង​ដែរ​បើ​ដឹងថា​ខ្លួន​ជាស​ង្ឃ​ហើយ​នៅ ប្រ​ព្រិ​ត្ត​បែបនេះ​ទៀត សម​ណាស់​និង​ទទួល​បែបនេះ » ៕ សាវុធ​

   

spot_img
×