Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​គ្រង​ឈុតសម្លៀកបំពាក់​អីចឹង​ទៅ Maria Ozawa ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​មើល​សឹងពុំ​ស្គាល់​ថា​នាង​ជាតា​រា​…

spot_img

​នាង Maria Ozawa ថ្មីៗ​នេះ បាន​ទាក់ទាញ​អ្នកគាំទ្រ​ជនជាតិ​ហ្វីលីពីន​យ៉ាងច្រើន នៅក្នុង​ទីក្រុង Candelaria ខេត្ត Quezon នៅក្នុង​ប្រទេស​ហ្វីលីពីន នៅពេលដែល​នាង​បាន​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ក្នុង​តំបន់​ដែល​ហៅថា Fores de Mayo (​កុលាប​ឧសភា​) ។​

​អតីត​តារា​សិច​ដ៏​ល្បី​របស់​ជប៉ុន​រូបនេះ បាន​គ្រង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ជនជាតិ​ហ្វីលីពីន ក្នុងអំឡុង​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ប្រារព្ធ​ពិធី “Santacruzan” ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣១ ខែឧសភា ។ ពិធីបុណ្យ​នេះ​ផងដែរ ក៏ត្រូវ​បាន​ពណ៌នា​ថា គឺជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​រូប​សម្រស់ ។​

​នាង Ozawa បាន​ផុស​រូប​មួយចំនួន​ពី​ព្រឹត្តិការណ៍​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង កាលពី​ថ្ងៃ​សៅរ៍ ដោយ​សរសេរថា នេះ​ជា​បទពិសោធន៍​មួយ​ដែល​ធ្វើ​នាង​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធ​ឡើងៗ ជាមួយ​ជនជាតិ​ហ្វីលីពីន ។​

​អតីត​តារា​សម្តែង​សិច​ដ៏​ល្បី​រន្ទឺ​នេះ បានសរសេរថា​៖ «​វា​គឺជា​កិត្តិយស​មួយ ដែល​ខ្ញុំ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Sagala Parade 2018 ដែល​ក៏​ត្រូវបាន​ហៅថា Flores de Mayo» ។ «​ក្នុងនាម​ជា​ជនបរទេស​ម្នាក់​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ហ្វីលីពីន ឥឡូវនេះ ខ្ញុំ​កាន់​តែមាន​អារម្មណ៍​ស្និទ្ធ​ឡើងៗ​ចំពោះ​ប្រទេស​នេះ​ណាស់ តាមរយៈ​ការចូលរួម​ព្រឹត្តិការណ៍​នេះ និង​អាច​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ហ្វីលីពីន ដែល​ខ្ញុំ​តែង​ប៉ងប្រាថ្នា​» ។ នាង​ក៏បាន​សរសេរ​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ទាំងអស់​នៅក្នុង Canderlaria ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ជាពិសេស ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ Cong ។

​គួរ​បញ្ជាក់ថា​៖ នាង Ozawa បាន​ចាក​ចេញពី​ឧស្សាហកម្ម​សិច​នេះ នៅក្នុង​ឆ្នាំ​២០១០ ដើម្បី​បន្ត​គោលដៅ​ជម្រើស​ជីវិត​ថ្មី​របស់​នាង និង​រកឃើញ​ផ្ទះ​ថ្មី​មួយ ព្រមទាំង​មិត្ត​ប្រុស​រូប​សង្ហារ​ម្នាក់​ផងដែរ នៅក្នុង​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​ជប៉ុន ៕ ចន្ទី​

spot_img
×