Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​! មក​ដឹង​មានរឿង​អ្វី បានជា​ឌី​ជេ ក្លិប​បង្ហោះ​សារ​ប្លែក​បែបនេះ ?

spot_img

​ខណៈ​នេះ ជីវិត​របស់​តារា​រ៉េ​ប ឌី​ជេ ក្លិប ឈ្មោះ​ពិត ចាន់ សំណាង ហាក់ដូចជា​កំពុង​ដុនដាប​យ៉ាងខ្លាំង រហូតដល់​ថ្នាក់​ប្រពន្ធ​ជា​អ្នកចេញ​រកលុយ​ជំនួស​ខ្លួន ទាំង​ដែល​កូន​នៅ​តូច នេះ​បើ​យោងតាម​ឌេ​ជី ក្លិប បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ។

​លោក ចាន់ សំណាង ហៅ​ឌី​ជេ ក្លិប បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «#​មិន​ចង់​យំ​តែ​ទឹកភ្នែក​ហូរ ពេល​សួរ​កូន​ថាៈ “#​ម៉ាក់ៗ​ទៅណា​កូន​? កូន​ឦសាន​ប្រឹង​ងាកមើល​ឆ្វេង​ស្ដាំ​រកមើល​អូន​ដូច​រាល់ដង​(#​តែ​មិនឃើញ​) ។ គាត់​ក៏​ធ្វើ​មុខស្រពោន​ចង់​យំ​ដូច​ឆ្ងល់​ក្នុង​ចិត្ត​ថា (#​បាត់​ម៉ាក់ៗ​ទៅណា​អត់​ឃើញ​ចឹ​ង​) » ។​

​លោក​បន្តថា «​អូន​ដឹង​ទេ​ថា​ពេលនេះ #​បង​ចេះ​យំ​តូចចិត្ត​អាណិតកូន​ប្រពន្ធ​ហើយ ។ បង​សុំទោស​!​ដែល​ធ្វើអោយ​អូន​សុខចិត្ត​ឃ្លាតឆ្ងាយ​កូន​និង​គ្រួសារ​ដើម្បី​ទៅធ្វើ​ការរក​លុយ​ផ្គត់ផ្គង់​គ្រួសារ​ជំនួស​ប្ដី​បែបនេះ ។ មក​ផ្ទះ​យើង​វិញ​មក​អូន​(#​អាណិតកូន​) បងអត់​ចង់​យំ​ច្រើនជាង​នេះ​ទេ​ប្រពន្ធ ។ បង​ខ្មាស់​កូន​ណាស់ ដែល​បានត្រឹមតែ​ស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​ងាកឆ្វេង​ងាកស្ដាំ​រក​អូន​អោយ​ពរ​បញ្ចុក​បបរ​ឬ​ពេល​បង​សួរ​គាត់ ។ ប្ដី​សុំទោស​!​ដែល​មិនមាន​លទ្ធភាព​មើលថែ​អូន​និង​កូន​នៅក្នុង​ពេលនេះ ។ តែ​បង​ជឿថា​ក្រោយពេល​គ្មាន​បង​អ្វីៗ​នឹង​ល្អប្រសើរ​ឡើង​ជាង​នេះ​ណា​អូន ។ #​ហើយ​បើ​អាច​មិនបាច់​ធ្វើការ​ទេ​អូន ឈប់​ទៅ​!​មក​កំដរ​បង​នៅពេល​វេលា​ចុងក្រោយ​វិញ​ល្អ​ជាង #​ព្រោះ​បង​មាន​អារម្មណ៍​ថា​ខ្លួន​បង​ចេះ​រងា​រហើយ ។ #​ឯ​ដៃ​ឆ្វេង​ក៏​ស្ពឹកៗ​ចុកៗ​ពេល​អត់​មាន​ប្រពន្ធ​គេង​កើយ ហើយ​ពេល​ចង់ទៅ​អង្គុយ​មើល​ថ្ងៃ​លិច ក៏​ពិបាក​ដែរ​(#​ព្រោះ​បាត់​អ្នក​រុញ​)» ។

​គួរ​បញ្ជាក់ថា ក្រោយពី​ឪពុក​ស្លាប់ ឌី​ជេ ក្លិប ក៏បាន​ប្រកាស​បញ្ចប់​អាជីព​និពន្ធ​របស់លោក ដែលមាន​តស៊ូ​រយៈពេល ៩​ឆ្នាំ​មកនេះ ព្រោះ​ដោយសារ​បាក់​ទឹកចិត្ត ខណៈដែល​ពុំមាន​អ្នក​ឱ្យ​តម្លៃ​មកលើ​លោក ៕ សាវុធ​

 

spot_img
×