Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ត្រូវ​តាម​ផែនការ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ រង​សម្ពាធ​អំពី​លុយកាក់ ។ មនោសញ្ចេតនា ប្រែប្រួល​អាក្រក់ គួរ​មាន​ភាពជឿជាក់ ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ថ្ងៃ​នេះ​ដោយសារ​ផ្លូវ​ចិត្ត​មិន​នឹង​នរនាម​ឲ្យ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការងារ ។ លុយកាក់ មិនមែន​ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា ត្រូវ​សកម្ម ក្លៀវក្លា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ដើម្បី​បញ្ចៀស​កំហុស ក្នុង​ការងារ​លុយកាក់ ធម្មតា​ពុំ​មាន​រឿង​អ្វី​នាំ​ឲ្យ​កង្វល់​ទាក់ទង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ​សប្បាយរីករាយ ។​

​ឆ្នាំ​ថោះ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​នឹងនរ​ប្រឈម​ទប់ទល់ ។ លុយកាក់ កើត​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​រឿង​មនោសញ្ចេតនា ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការបង្ហាញ​ក្តីស្រឡាញ់​ចំពោះ​មនុស្ស​ដែល​អ្នក​ប្រាថ្នា​យក​ជា​គូ ។​

​ឆ្នាំ​រោង ៖ ការងារ អំណោយផល​ល្អ លេច​ឱកាស​សហការ​រកស៊ី​ច្រើន ។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​យក​អាសា​ឧបត្ថម្ភ​លុយកាក់ ។ មនោសញ្ចេតនា មិនល្អ គួរ​ចំណាយ​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​រឿង​ខុស​ប្រក្រតី​អ្វី​កើតឡើង ។ លុយកាក់ ធម្មតា ពុំ​មាន​ខ្ទង់​ចំណូល​អ្វី​បន្ថែម ។ មនោសញ្ចេតនា ប្រែប្រួល​ទៅជា​អាក្រក់ កុំឲ្យ​អារម្មណ៍​មិន​ល្អ​របស់​អ្នក​ឥទ្ធិពល​ដល់​ចំណង​ស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ ថ្ងៃ​នេះ​ត្រូវ​នឹងនរ​ដោះស្រាយ​រាល់​បញ្ហា​ក្នុង​ការងារ កុំ​មាន​ចិត្ត​ឆេវឆាវ ។ លុយកាក់ ទោះ​បី​ត្រូវ​ចាយប្រាក់​១​ខ្ទង់​ធំ តែ​ចំណូល​នៅតែ​ស្ថិរភាព ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្សសម្តី​កុំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ មិនល្អ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​បង្ការ​បាត់បង់​ទ្រព្យសម្បត្តិ លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ការឈ្លោះប្រកែក​ដ៏​តានតឹង​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង​តែ​គ្រប់យ៉ាង​នៅតែ​ត្រូវបាន​ដោះស្រាយ​ស្រេច​បាច់ ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​រក្សា​លុយកាក់​ឲ្យ​ជាប់ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​ល្អ ដំណើរការ​ទៅ​តាម​ការគ្រោងទុក ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ មនោសញ្ចេតនា គួរ​មាន​ភាពជឿជាក់​ចំពោះ​គ្នា មិន​ត្រូវ​ស្តាប់​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ពី​ក្រៅ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ស្មោះត្រង់​សម្តែង​គំនិត​របស់​ខ្លួន ដើម្បីឲ្យ​ការងា​ររីកចម្រើន​ជាង​មុន ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាសល្អៗ​នៅ​នឹង​មុខ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្ន​មាន​គូប្រជែង​ចង់​ដណ្តើម​ស្នាដៃ​របស់​អ្នក ។ លុយកាក់ រីកចម្រើន ធូរធារ ។ មនោសញ្ចេតនា កុំ​យក​រឿង​មិន​សប្បាយ​ពី​ក្រៅ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​ចំណងស្នេហ៍​របស់អ្នក ៕

spot_img
×