Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះមហាក្សត្រ អំពាវនាវ​ឱ្យ​ជនរួមជាតិ ទៅ​បោះឆ្នោត និង​កុំឲ្យ​មាន​ការព្រួយបារម្ភ ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់​

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជសារ​ជូន​ជនរួមជាតិ ជាទី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ដោយ​បាន​អំពាវនាវ ឱ្យ​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ទៅ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឲ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា “​ជនរួមជាតិ ជាទី​គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​។ ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា ឱឡារិក ជូន​ជនរួមជាតិ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស ជាតិ ដើម្បី​ការអភិវឌ្ឍ និង​ការរីកចម្រើន​រុងរឿង ថ្កើន​ថ្កាន​លើ​គ្រប់​វិស័យ​។ ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ការបោះឆ្នោត​ជាទូទៅ ជា​សកល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​ភាព​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជា ធិបតេយ្យ សេរី​ពហុបក្ស​។ ដូចនេះ សូម​កុំឲ្យ​មាន​ការព្រួយបារម្ភ ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​បក្សន យោបាយ​​ណាមួយ​ឲ្យសោះ​។ ខ្ញុំ​សូម​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិសេរីភាព បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ដែល​មាន​ទំនុកចិត្ត​លើ​បេក្ខជន​ណា​ម្នាក់ គណបក្សនយោបាយ​ណាមួយ ដោយ​សេរី​”៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×