Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅអធិការ​វត្ត​អនុគណ​ក្រុង​សិរីសោភ័ណ ចាប់​ផ្សឹក ហើយ​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សួរនាំ ជាប់​សង្ស័យ​ពី​បទ រំលោភ និង​គំរាម​

spot_img

​​បន្ទាយមានជ័យ ៖ ព្រះគ្រូ​ចៅអធិការ​វត្ត​និង​អនុគណៈ​ក្រុង ស្រិល វណ្ណា បាន​ផ្សឹក​បោក​ស្បង់​ចីវរ​និង​ចាប់ខ្លួន​ពី​បទ​រំលោភ​និង​គំរាម​នៅ​រសៀល​ម៉ោង​១​និង​១០​នាទី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នៅ​វត្ត​សុ​ម៉ាធិ​ផល​ស្ថិត​ភូមិបី សង្កា​ត់ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ បន្ទាប់​ពី​ចាប់​ផ្សឹក​ជា​ពលរដ្ឋ​សាមញ្ញា​ហើយ បុគ្គល ស្រិល វណ្ណា ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល នាំ​ខ្លួន​ឡើង​រថយន្ត​យកទៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សួរនាំ​បន្ត ពាក់ព័ន្ធ​ក្មេងស្រី​រូបនោះ ចោទប្រកាន់​ថា​ចាប់រំលោភ​ទាំង​បង្ខំ និង​ខុស​ពាក្យសន្យា មិន​ចូល​ស្តីដណ្តឹង​។

​ក្រោយ​មាន​រឿងរ៉ាវ​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិល វណ្ណា ហៅ​អៀម វណ្ណា ជា​ព្រះសង្ឃ​ដែល​ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បញ្ហា​រូបភាព​មាន​ប្រឡែង​ស្រី​នៅ​ជាមួយ​ស្រីក្មេង​ លិ​ទ្ធនិង​បៀម​ពោត​ស្ងោ ​ធ្វើ​មេខ្លា​ឃ្លោក​ដែល​ប៉ះពាល់​ដល់​សាសនា​ដែល​ជា​សាសនា​រដ្ឋ និង​ត្រូវ​រិះគន់​ពី​សំណាក់​មហាជន​។​

​ក្រោយពេល​មានការ​រិះគន់​ពី​មហាជន​ក្រសួង​ធម្មការ​និង​សាសនា​បាន​ឲ្យ​មន្ត្រី​សង្ឃ​មាន​លោក យិន យឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ ព្រះ​សមណ​ញាណ ណាប់​ម៉ឺន បាលាត់​គណៈ​ខេត្ត​ព្រះគ្រូ​សោភ័ណ​វិម​ល ប៉ាត សុគន្ធ អនុគណ​ក្រុង សិរី សោភ័ណ​ និង​មន្ត្រី​សង្ឃ​ជាច្រើន​រូប​បាន​កោះហៅ​ចៅអធិការ​វត្តភ្នំ​បាក់​និង​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិល វណ្ណា​ហៅ​អៀម វណ្ណា មាន​អាយុ​៣៨​ឆ្នាំ និង​ភាគី​ពាក់ព័ន្ធ​ស្ត្រី​ឈ្មោះ កាយ វី​តា អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ក្បាលកោះ ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត និង​មាន​ឪពុក​ម្តាយ​បាន​ចូលរួម​និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ចៅអធិការ​វត្ត​។​

​ស្ត្រី​ឈ្មោះ កាយ វី​តា បាន​ប្រាប់​រឿងរ៉ាវ​ថា មូលហេតុ​ដែល​ស្គាល់​ព្រះសង្ឃ​ឈ្មោះ​ស្រិល វណ្ណា រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ដោយ​ម្តាយ​និង​ខ្លួន​មាន​ជំងឺ​ត្រូវ​អំពើ​អំព័ន្ធ​គេ ​ហើយ​​ឪពុក​ម្តាយនាង​ស្រលាញ់​រាប់​ស្និត​ស្នាល​គ្នា​ព្រមទាំង​សន្យាថា ​ក្រោយពេល​កសាង​ព្រះវិហារ​វត្ត​រួចរាល់​និង​សឹក​ចូល​ដណ្តឹង​យក​ជា​អនាគត​។ ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០១៨​កន្លង​ទៅ​ព្រះសង្ឃ​ឈ្មោះ ស្រិល វណ្ណា បាន​មកលេង​ផ្ទះ ​ហើយ​សុំ​សឹង​២​យប់​នៅ​នឹង​ផ្ទះ​ទាំង​មាន​អង្គរក្ស​អ្នកបើកបរ​រថយន្ត​២​នាក់ ​ដេញ​ឲ្យទៅ​ដេក​ខាងក្រៅ​សង្ឃ​រូបនោះ​ដេក​ក្នុង​បន្ទប់​ក្នុងផ្ទះ​របស់​នាង ​បន្ទប់​មួយ​ផ្សេង ​នាង​បាន​យក​ភេ​ជ្ជៈ​ទៅ​ប្រគេន​ស្រាប់តែ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ហើយថែម​ទាំង​លួច​ចេញពីផ្ទះ​របស់​នាង​មិន​បាន​ប្រាប់​នាង​និង​ឪពុក​ម្តាយ​នាង​ទៀត​។​

​នាង​បាន​បញ្ជាក់ថា​ក្រោយពេល​រំលោភ​នាង​ហើយ​លួច​ចេញពី​ផ្ទះ​មិន​ប្រាប់​ទូ​ស័ព្ទ​មិន​លើក ​ទើប​ដើរ​រក​ប្រទះ​ឃើញ​ជួប​នៅ​ក្រុង​សិរីសោភ័ណ​ជួប​ហើយ​មិន​បាន​និយាយ​គ្នា​ប៉ុន្មាផង ​បើកឡាន​គេច​តាម​ផ្លូវ​លេខ​៣​ ទៅ​បាត់ ​ពេល​ទូរស័ព្ទ​ចូល​ទទួល​គំរាម​ទាំង​ថត​សំឡេង​បាន​ទៀត​ថា ​បើ​ចង់​រក​រឿង​ប្រយ័ត្ន​នៅ​ស្រុក​មិន​បាន​ ទើប​ខឹង​បង្ហោះ​រូបភាព​ក្នុង ​Account facebook រាល់​រូបភាព​ប៉ះពាល់​កិតិ្ត​យស​ព្រះសង្ឃ​ហើយ​បាន​ប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​នាង​ក្នុង​បន្ទប់​ផ្ទះ​របស់​នាង​បាន​សម្រេច​និង​គំរាម​ហើយ​សុំ​ឲ្យ​ច្បាប់​ចាត់ការ​ដោយ​បោក​ស្បង់​ចីវរ​និង​ចាត់ការ​តាមច្បាប់​។​

​ចៅអធិការ​ភ្នំ​បាក់​និង​អនុគណ​ក្រុង​សិរីសោភ័ណ​ព្រះនាម ស្រិល វណ្ណា​ហៅ​អៀម វណ្ណា បាន​មាន​សង្ឃដីកា​ថា ការពិត​គ្រួសារ​របស់​នាង​បាន​រាប់អាន​ក្រោយពេល​មើល​ជំងឺ​ជា​រាប់អាន​ស្និទ្ធស្នាល​ដោយ​សន្យា​កសាង​ព្រះវិហារ​ហើយ​សឹក​ចូល​ដណ្តឹង​តាម​ប្រពៃណី បដិសេដ​មិន​បាន​រំលោភ​ដូច​នាង​ចោទប្រកាន់​ដែរ​បាន​ត្រឹមតែ​ប្រឡែង​លែង​ដូច​រូបភាព​បៀម​និង​ជញ្ជក់​ពោត​ស្ងោ​នាង​បង្គាប់​និង​បង្ខំ​ឲ្យធ្វើ​ហើយ​ថត​ទុក​ទៀត​។ ដោយ​មិន​បាន​ចេញ​ចូល​ផ្ទះ​នាង​មួយរយៈ​ស្រាប់​២​ទៅ​៣​ថ្ងៃនេះ​ស្រាប់តែ​ឃើញ​Account របស់​នាង​បង្ហោះ​រូបភាព​ដែល​ប៉ះពាល់​កិតិ្ត​យស​ព្រះសង្ឃ​ត្រូវ​បាន​រិះគន់​តាម​បណ្តាញ​សង្គម​Facebook​។​

​លោក យិម យឿន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​បញ្ជាក់ថា ក្រោយ​ពេល​ឃើញ​បណ្តាញ​សង្គម​Facebook បង្ហោះ​រូបភាព​ព្រះសង្ឃ​ព្រះនាម ស្រិល វណ្ណា ហៅ​អៀម វណ្ណា ចៅអធិការ​វត្ត​ភ្នំ​បាក់ និង​ជា​អនុគណៈ​ក្រុង​សិរីសោភ័ណ​ដែល​មាន​រូបភាព​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​និង​មាន​ការរិៈគន់​ពី​មហាជន​យ៉ាងខ្លាំង​។ ក្រសួង​ធម្មការ​និង​សាសនា​បាន​ឲ្យ​មន្ត្រី​សង្ឃ​ខេត្ត​បន្ទាយ មានជ័យ​បង្កើត​គណៈកម្មការ​កោះហៅ​ព្រះសង្ឃ​ព្រះនាម ស្រិល វណ្ណា ហៅ​អៀម វណ្ណា និង​ស្ត្រី​ឈ្មោះ កាយ វី​តា ដែល​ពាក់ព័ន្ធ​ចូលខ្លួន​មក​បំភ្លឺ​ទាំងសងខាង​ដោយ​ឃើញ​ថា​ភាព​គី​ព្រះសង្ឃ​ព្រះនាម ស្រិល ត្រូវបាន​ស្ត្រី​ឈ្មោះ កាយ វី​តា ចោទប្រកាន់​ពី​បទ​រំលោភ​និង​គំរាម​ទើប​មន្ត្រី​សង្ឃ​បាន​សម្រេច​រួច​ហើយ​ដោយ​ប៉ះពាល់​វិស័យ​ព្រះពុទ្ធសាសនា​ត្រូវ​ផ្សឹក​ហើយ​អនុវត្តន៍​តាម​ច្បាប់​។​

ព្រះ​សមណ​ញាណ ណាប់ ម៉ឺន បាលាត់​គណៈ​ខេត្ត​បន្ទាយមានជ័យ​បាន​មាន​ពុទ្ធដីកា​ថា​ក្រោយពេល​សាកសួ​រទាំង​ពីរ​ភាគី​រៀបរាប់​ហេតុផល​និង​យក​ត្រូវ​និង​ទម្លាក់កំហុស​ដាក់​គ្នា​គឺ​ក្នុងនាម​មន្ត្រី​សង្ឃ​បាន​ឲ្យ​ទាំង​ពីរ​ភាគី​មាន​ព្រះសង្ឃ​ព្រះនាម ស្រិល វណ្ណា ត្រូវបាន​ស្ត្រី​ឈ្មោះ កាយ វី​តា ​ព្រះសង្ឃ​បាន​ធ្វើ​ទឹកមន្ត​ដែលជា​ទឹកសម្បថ​ផឹក​ម្នាក់​កន្លះ​កែវ​បើក​អ្នកណា​ខុស​គឺ​ទទួលយក​ចុះ​រាល់​អំពើ​ធ្វើ​ខុស​។​

​ក្រោយ​គណៈកម្មការ​មន្ត្រី​សង្ឃ​ប្រជុំ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​រហូតដល់​ម៉ោង​១​និង​២០​នាទី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ត្រូវបាន​គណៈកម្មការ​សម្រេច​ដោយ​ដោយ​ឲ្យ​ព្រះសង្ឃ​ព្រះនាម ស្រិល វណ្ណា ហៅ​អៀម វណ្ណា បោក​ស្បង់​ចីវរ​ចេញ​សឹក​ជា​ប្រជាពលរដ្ឋ​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នាំខ្លួន​ចេញពី​ព្រះវិហារ​ចូល​ឡាន​បើក​ចេញ​ដោយ​មាន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ព្រះសង្ឃ​ចៅអធិការ​វត្ត​ដែល​ដេញ​តាម​រថយន្ត​ទាមទារ​មិន​ឲ្យ​យក​ទៅ​ស្នងការ​នគរបាល​ខេត្ត ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×