Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១០​នាក់ ស្នាក់នៅ​និង​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​សង្កាត់​និរោធ​

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​បាន​ពិនិត្យឃើញ​មាន ជនជាតិ​វៀតណាម សរុប​ចំនួន​១០​នាក់ (​ស្រី​១​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ និង​ស្នាក់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។​

​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ចុល ចេក ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម ឆ្លងដែន និង​ធ្វើ​ការខុសច្បាប់​នៅ​សិប្បកម្ម​ដប​ទឹកបរិសុទ្ធ និង​សិប្បកម្ម​ឈើ ស្ថិតនៅ​ភូមិ​តា​ង៉ៅ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×