Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លួន​ជា​ជនបរទេស កុំ​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ខ្មែរ ជាង​ខ្មែរ​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ថ្លែង​សារ​ដាស់តឿន ដល់​អ្នក​ទាំងឡាយណា ដែល​ស្រឡាញ់​ខ្មែរ​លើស​ខ្មែរ សូមកុំ​ធ្វើ​ប្រតិកម្ម​ប្រហារជីវិត លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស នៅ​កម្ពុជា ។ សម្តេច​ថ្លែងថា “​អ្នក​កំពុង​ធ្វើ​ប្រតិកម្ម តាមរបៀប​បរទេស​ស្រឡាញ់​ខ្មែរ ជាង​ខ្មែរ​ស្រឡាញ់​ខ្មែរ គឺជា​ការខុស​ឆ្គ​ង់​ហើយ អ្នក​ធ្លាប់​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ តែ​អ្នក​បានសម្លាប់​ខ្មែរ​រាប់លាន​នាក់ រួចស្រេច​ទៅហើយ “​។

​នេះ​បើតាម​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កូនក្មួយ​កម្មករ កម្មការិនី មកពី​រោងចក្រ​ចំនួន​២០ នៅ​តំបន់​ចំការ​ដូង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រាជធានី​ភ្នំពេញ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។ សម្តេច​តេ​ជោ បញ្ជាក់ថា “​អ្នក​មិនត្រូវ​ភ្លេច​នូវ​អ្វី​ដែលជា​ទង្វើ​កាលពី​អតីតកាល ហើយ​សង្ឃឹមថា​អស់លោកអ្នក​នឹងមិន​ដើរ​ជាន់​ដាន នូវ​អតីតកាល​នោះទេ ។ អ្នក​ត្រូវ​ស្គាល់​ឲ្យ​បាន​ច្បាស់​នូវ​អង្គហេតុ និង​អង្គច្បាប់ សម្រាប់​ប្រទេសមួយ​ដែល​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ យើង​មិនអាច​អនុញ្ញាត​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​បែប​ឧទ្ទាម​នោះទេ ប៉ុន្តែ​យើង​បន្ត​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ដោយមាន​ការផ្សារភ្ជាប់​គ្នា ។ ប្រសិនបើ​អ្នកធ្វើ​ប្រតិកម្ម​តាមរបៀប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស រារាំង​នៃ​ការបោះឆ្នោត បំផ្លាញ​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨​ខាងមុខ អ្នកនឹង​ទទួលកំហុស អ្នក​នឹងមាន​វិប្បដិសារី​ដូច​អតីតកាល​”​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​យើង​សូម​ដាស់តឿន​ដល់​មិត្តភក្តិ​ទាំងឡាយ​មួយចំនួន ដែល​និយម​ច្រៀ​ត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសក្រៅ រាប់ទាំង​កម្ពុជា​ផង សូម​ឲ្យ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ ហើយ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បន្ត ហើយ​បើ​អ្នក​ចង់​បំផ្លាញ​យើង អ្នក​ក៏​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដែល​អ្នក​កំពុង​ប្រើ​ជា​រៀងរាល់ថ្ងៃ អ្នក​ត្រូវ​គិត​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់ ។ នេះ​គ្រាន់តែ​ជា​សារ​តូចតាច​ទេ ផ្តាំ​ទៅ​អ្នក សូមអ្នក​កុំ​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ខ្មែរ លើស​ខ្មែរ​យើងខ្ញុំ គ្មាន​នរណា​ស្គាល់​យើងខ្ញុំ​ជាង​យើងខ្ញុំ​ទៀត​ទេ យើងខ្ញុំ​ប្រឹង​រស់​តាំងពី​ប្រជាជន​ជាង​៥​លាន​នាក់ រក​អង្គ​ស៊ី​មិនបាន ប៉ុន្តែ​ឥឡូវនេះ​យើង​បានរស់នៅ​ក្នុងស្ថានភាព​ប្រជាជន​ជាង​១៥​លាន​នាក់ ប៉ុន្តែ​យើង​អធិរាជ​ស្បៀង​ជាង​១៥​លាន​តោន យើង​បាន​ឆ្លងកាត់​ជាមួយនឹង​ការលំបាក​នានា ប្តូរផ្តាច់​ការពារ​នូវ​ឯករាជ្យ ហើយ​មិន​ទុក​ឲ្យ​ជន​ណាមួយ បំផ្លាញ​ប្រទេស​យើង​ក្រោម​ខ្សែ​ញាក់​របស់​ជនបរទេស​នោះទេ ឬ​តាមរយៈ​ទង្វើ​ខុសឆ្គង ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ខុសច្បាប់​នៅ​កម្ពុជា សូមអ្នក​ពិនិត្យ​អង្គហេតុ និង​អង្គច្បាប់ ។ នៅ​ទី​គឺជា​បញ្ហា​ច្បាប់ ដែល​អ្នក​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ យើង​មិនអាច​គ្រាន់តែ​ចង់​រស់ និង​ចង់​មាន​សេរីភាព ក្រោម​ខ្សែ​ញាក់​របស់​អ្នក​បានទេ យើង​មិនអាច​ចង់បាន​លុយ​របស់​អ្នក​គ្រាន់តែ​បម្រើ​អ្នក​នោះទេ យើង​ធ្លាប់បាន​ស៊ី​ពោត ស៊ី​ដំឡូង​ដើម្បី​រស់រានមានជីវិត នៃ​ប្រជាជាតិ​មួយ​ដ៏​កម្សត់​នេះ​”​។

​សម្តេច​បាន​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​គ្មាន​សន្តិភាព គឺ​ក្មួយៗ​មិន​បានមក​ធ្វើការ​នៅទីនេះ​ដែរ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ គ្មាន​ការដឹកជញ្ជូន ហើយ​ជាពិសេស​គ្មាន​អ្នក​វិ​និ​យោ​ទុន មក​វិនិយោគ ក្នុងប្រទេស​កម្ពុជា​នោះទេ ហើយ​ប្រហែលជា​ពេលនេះ ក្មួយៗ​កំពុងតែធ្វើការ​ច្រូតស្រូវ ជាមួយ​ឪពុកម្តាយ ហើយ​មើលទៅ ប៉ុន្តែ​ដោយមាន​សន្តិភាព ទើប​ក្មួយ​មានឱកាស​មក​ធ្វើការ​នៅទីនេះ ៕ ដោយ​៖​កូ​ឡាប​

×