កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចររវាងរថយន្ដធុនធំដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនPTT បុកគ្នាជាមួយរថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយធ្វើឲ្យកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៤ ថ្ងៃអង្គារ ទី៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៤៦នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រលេខ ៣៨-៣៩ ត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ PP 3D.4681 សណ្តោងស៊ីទែនប្រេងពាក់ស្លាកលេខភភ្នំពេញ 4A.1924 អ្នកបើកបរ មិនទាន់ស្គាល់ឈ្មោះ បន្តស្រាវជ្រាវ។រថយន្តដឹកប្រេងនេះបើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខព្រះសីហនុ 3Q.4681 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ 4A.1910 បើកបញ្ច្រាសទិសគ្នា។
អ្នកបើកបររថយន្តទាំងពីរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្វ បញ្ជូនទៅពេទ្យសម្ភព អ៊ុំសារ៉នសង្គ្រោះ។ រថយន្តទាំង២ គ្រឿង បានរងការខូចខាតកម្រិតធ្ងន់ និងបណ្ដាលឲ្យកកស្ទះចរាចចាប់ពីម៉ោង ២០:៤៥នាទី ដល់ ម៉ោង១:០០នាទីថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨ ទើបធើ្វចរាចណ៍បានធម្មតាវិញ ។ ក្នុងករណីនេះ ត្រូវបានជួយអន្តរាគមន៍ ដោយរថយន្តអគ្គិភ័យចំនួន ២គ្រឿង ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ធើ្វកាបាញ់ទឹកលៀងសំអាតប្រេងហៀលើផ្លូវជាតិ អស់ចំនួន ៤ឡាន។
នគរបាលជំនាញ បានបញ្ជាក់ថា វត្ថុតាងទាំង ២ យកមករក្សារទុក នៅអធិការដ្ឋានស្រុកសំរោងទង រង់ចាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ