ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម សួស យ៉ារ៉ា ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតលើកទី១៤៥ របស់IPUពីថ្ងៃទី១១-១៥ ខែតុលា នៅទីក្រុងគីហ្គាលី

ទីក្រុងគីហ្គាលី ៖ នៅក្នុងឱកាសនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៥ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២បានអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនដូចជា កិច្ចប្រជុំអាស៊ានបូកបី(ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក(APG) កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី(APA) ចូលរួមពិធីបើកមហាសន្និបាត ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នានារបស់សហភាពអន្តរសភា ចូលរួមកិច្ចប្រជុំសមាគមន៍អគ្គលេខាធិការសភាជាដើម។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈប្រតិភូ ក៏បានថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅ ក្រោមប្រធានបទស្តីពី «សមភាពយេនឌ័រ និងសភាដែលប្រកាន់យកយេនឌ័រជាកត្តាជំរុញនៃការផ្លាស់ប្តូរដើម្បីកាន់តែមានភាពធន់ និងសន្តិភាពពិភពលោក»។

សូមបញ្ជាក់ថា គណៈប្រតិភូសភាកម្ពុជានឹងបន្តចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់តាមកម្មវិធីរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងត្រៀមជួបពិភាក្សាការងារជាមួយបណ្តាសភាជាមិត្តមួយចំនួនផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ