Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដាប់ តារា​ស្រី សូ​ដា នី​តា និយាយ​អ្វីខ្លះ ទាក់ទង​នឹង​រឿង​លោក ស្រិល វណ្ណា ?

​ស្របពេល​ជាមួយ​រឿង​ដ៏​គគុក ដែល​កើតឡើង​បន្ទាប់ពី​អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ប្រព្រឹត្ត​អំពើ​មិន​គប្បី​ជាមួយ​យុវតី​ម្នាក់​រួចមក បានធ្វើឱ្យ​មហាជន​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង រហូតដល់​ធ្វើឱ្យ​តារា​សម្ដែង និង​ពោ​ធី​ការិនី សូ ដា​នី​តា ទ្រាំលែងបាន បាន​សរសេរ​សារ​យ៉ាង​វែង​អន្លាយ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ថា ««​តាំងពី​ដើមឡើយ​នាង​ខ្ញុំ សូ ដា​នី​តា មិនដែល​ចង់ដឹង ចង់​លឺ រឺត​វ៉ា នឹង​រឿង​អ្វី​នោះទេ ព្រោះ​ជា​រឿង​បុគ្គល តែ​ថ្ងៃនេះ​នាង​ខ្ញុំ​សុំ​មានមតិ​បន្តិច​ទៅ​ចុះ ព្រោះ​រឿង​១​នេះ​ទាក់ទង​ទៅ​ហ្នឹង​រឿង​អសីលធម៌ ប៉ះពាល់​ដល់​សង្គម​នឹង​ព្រះពុទ្ធសាសនា អាប់អោន​កិ​ត្ត​យស​ដល់​សង្គមជាតិ​នៃ​ប្រទេស​កម្ពុជា​របស់​យើង​។ (​នាង​ខ្ញុំ​សុំ​មិន​វែកញែក កាន់​ខាង​ណា​នោះទេ​) តែ​នាង​ខ្ញុំ​សុំ​មេត្តា អ្នក​ដែល​កាន់​ធម៌​កាន់​អា សូម​យក​វិន័យ​ព្រះ​មក​ទុក​ក្នុង​ចិត្ត និង​គោរព​តាម​ព្រះពុទ្ធសាសនា​អោយបាន​ខ្ជាប់ខ្ជួន ព្រោះ​មុននឹង​អ្នក​ឈាន​ជើង​ចូល​វត្ត​អារាម​កោរសក់​ទៅ​បួស​។ អ្នកដឹង​ហើយ​ថា អ្នក​ត្រូវ​ជំ​រុះ​អោយអស់​នៅ​កិលេស​តណ្ហា ភាព​លោភលន់ និន្ទាឈ្នានីស គោរព​ប្រតិបត្តិ​តាម​ធម៌​ព្រះពុទ្ធ សូម្បីតែ​ឆាន់​ល្ងាច​ក៏​មិនបាន​» ។

​សូ ដា​នី​តា បាន​បន្តថា «​តែបើ​ស៊ូ​មិនបាន ទ្រាំ​មិនបាន សូមមេត្តា​ចាកចេញ​ពី​ស្បង់​ជីពរ អោយដាច់​ស្រឡះ​ពី​ធម៌​អា​សិន ចាំ​ទៅ​ប្រឡូក​នូវ​អំពើរ​ឧបាយ​មុខ​ផ្សេងៗ ដើម្បី​កុំអោយ​ប៉ះពាល់​នូវ​ព្រះពុទ្ធសាសនា​ដែល​ដូនតា​បន្សស់​ទុកអោយ នឹង ប៉ះពាល់​ដល់​កិ​ត្ត​យស​ព្រះសង្ឃ​ជាច្រើន ដែល​ព្រះអង្គ​បាន​លាចាក​ពី​វិ​ខា​បទ​ដាច់ស្រឡះ ហើយ​ដើរ​តាម នឹង គោរព​តាមតែ​ព្រះពុទ្ធសាសនា បាន​យ៉ាង​ល្អ​ភ្ជាប់​ភ្ជួ​ន , រីឯ​បងប្អូន​ជា​ស្ត្រីភាព​វិញ , បានដឹង បានលឺ​រួចមកហើយ​ថា ច្បាប់​នៃ​ព្រះសង្ឃ និង​ស្ត្រីភាព សូម្បីតែ​ដាក់​បាត ក៏​មិនអោយ​ប៉ះ​នូវ​ស្បង់​ជីពរ​ផង រឿង​អី​មាន​អ្នកខ្លះ រត់ឡើង​កុដិ​លោក អ្នកខ្លះ​ស្រោច​ទឹក​ចង់ពុង ស្លៀកខោ​ខ្លី​ចូល​វត្ត អាវ​វៀល​ក អ្នកខ្លះ​ព្រះ​ស្រលាញ់​ព្រះសង្ឃ មាន​ស្នេហា​លួចលាក់ មាន​រូបភាព​ស្និទ្ធស្នាល​ជាមួយនឹង​សង្ឃ ដែល​ធ្វើអោយ​ខ្លួនឯង​ធ្លាក់ចុះ​នរ​រក ហើយ​សង្គម​ស្អប់ខ្ពើម​ថែម​ទៀតផង សូមអ្នក​ដែល​ឆ្លា​ប់ រឺ កំពុងមាន​រឿងរ៉ាវ​ដូចខាងលើ គួរ​បញ្ឈប់​ទៅ ព្រោះ​សម័យនេះ រឿង​អី​ក៏​គេ​ដឹង​ដែរ ចុ​ឹ​ង​ទាន់​គេ​មិនទាន់​ដឹង​គួរ​ឈប់​ទៅ , នាង​ខ្ញុំ​សុំទោស នាង​ខ្ញុំ​និយាយ​នេះ​គឺ​ចង់ អោយ​ស្ត្រី​១​ចំនួន​តូច ដែល​ប្រព្រឹត្ត​រឿង​ល្អ គួរ​បញ្ឈប់​ទៅ ហើយ​អោយ​ព្រះសង្ឃ​ទាំងឡាយណា ដែល​កាន់​ធ​ម៍​អារ​មិន​ច្បាស់លាស់ សូម​ចុះ​ចេញពី​ព្រះ​ធ​ម៍​ដោយ​អង្គឯង​ចុះ ព្រោះ​បើ​នៅ​បន្តរ​គង់​ជាមួយ​ស្បង់​ជីពរ​ទៀត ហើយ​នៅតែមាន​ចិត្តគំនិត​ប្រព្រឹត្ត​រឿង​ស្មោគ​រោ​​គ​ទៀត គឺអាច​ធ្លា​ក់នរ​រក នឹង​ប៉ះពាល់​អោប​អោន​ដល់​សង្គមជាតិ​នៃ​ព្រះពុទ្ធសាសនា​, បើ​នាង​ខ្ញុំ ទូលព្រះបង្គំ និយាយ​ទៅ​មិន​សមគួរ សូមមេត្តា អធ្យាស្រ័យ​ដល់​នាង​ខ្ញុំ នឹង​ទូលព្រះបង្គំ​ផង​»៕ សាវុធ

×