ឆ្នាំជូត ៖ ការងារ ថ្ងៃនេះមិនអំណោយផលល្អ ជួបរឿងស្មុគស្មាញច្រើន ។ លុយកាក់ ត្រូវសន្សំសំចៃការចំណាយ មិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យគូស្នេហ៍មានការថ្នាំងថ្នាក់ចិត្ត ។
ឆ្នាំឆ្លូវ ៖ ការងារ មិនស្ថិរភាព គ្រប់យ៉ាងមិនសម្រេចទៅតាមបំណង ។ លុយកាក់ មិនល្អ មានសម្ពាធហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ។
ឆ្នាំខាល ៖ ការងារ ប្រយ័ត្នបញ្ចៀសកុំឲ្យមានកំហុសឆ្គងក្នុងថ្ងៃនេះ ។ លុយកាក់ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលសម្រេចចិត្តវិនិយោគ ។ មនោសញ្ចេតនា មិនបានល្អ មានរឿងរកាំរកូសនឹងគ្នា ។
ឆ្នាំថោះ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងដំណើរការតាមផែនការដោយរលូន ។ លុយកាក់ ទទួលបានប្រាក់ចំណេញច្រើនពីការវិនិយោគត្រឹមត្រូវ ។ មនោសញ្ចេតនា ជាថ្ងៃដ៏ប្រសើរសម្រាប់ការបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនលបស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ ប្រយ័ត្នក្នុងការនិយាយស្តី ដើម្បីបញ្ចៀសត្រូវគេរិះគន់ពេបជញរាយ ។ លុយកាក់ ត្រូវទុកដាក់របស់របរលុយកាក់ឲ្យមធ្យ័តក្រែងត្រូវបាត់បង់ ។ មនោសញ្ចេតនា គួរប្រើសម្តីទន់ភ្លន់ចំពោះមនុស្សដែលខ្លួនស្រឡាញ់ ទោះជាមានរឿងអ្វីក៏ដោយក្នុងថ្ងៃនេះ ។
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវចេះស្វែងយល់រៀនសូត្របទពិសោធន៍របស់អ្នកមុនៗទើបការងាររបស់អ្នកឈានទៅជោគជ័យខ្ពស់ ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការសម្រេចចិត្តធំៗពាក់ព័ន្ធដល់ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា គួរមានពិធីជួបជុំរ៉ូមែនទិកជាមួយគូស្នេហ៍ ដើម្បីបង្កើតភាពកក់ក្តៅក្នុងរឿងមនោសញ្ចេតនា ។ គូស្នេហ៍ដើម្បីបង្កើតភាពកក់ក្តៅក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងាររវល់ច្រើនធ្វើឲ្យអារម្មណ៍មិនរីករាយ ។ លុយកាក់ យីអ៊ុនឡើង ប្រភពចំណូលច្រើន ។ មនោសញ្ចេតនា មានឱកាសរកឃើញគូស្នេហ៍។
ឆ្នាំមមែ ៖ ការងារ មិនត្រូវធ្វើការហួសកម្លាំង គួរចេះថែរក្សាសុខភាព ។ លុយកាក់ ចំណូលចិត ចំណាយច្រើន ។ មនោសញ្ចេតនាគួរពេញចិត្តនឹងអ្វីដែលមាននាពេលបច្ចុប្បន្ន មិនត្រូវទាមទារខ្ពស់ពេកក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំវក ៖ ការងារ ត្រូវចេះសម្របសម្រួលជាមួយមនុស្សនៅជុំវិញខ្លួន ទើបការងាររបស់អ្នករលូនល្អ ។ លុយកាក់ ធម្មតា ពុំខ្វះខាត តែក៏ពុំកើនឡើង ។ មនោសញ្ចេតនា គួរម្ចាស់ការស្វែងរកឱកាសជួបទំនាក់ទំនងមិត្តភក្តិថ្មីៗ ។
ឆ្នាំរកា ៖ ការងារ មុនសម្រេចកិច្ចការអ្វីមួយ គួរពិភាក្សាជាមួយមិត្តរួមការងារ កុំធ្វើដោយអត្តនោម័ត ។ លុយកាក់ ទទួលបានប្រាក់ចំណេញពីការវិនិយោគមុននេះ ។ មនោសញ្ចេតនា ត្រូវស្មោះត្រង់ ក្នុងរឿងមនោសញ្ចេតនា។
ឆ្នាំចរ ៖ ការងារ ប្រយ័ត្នកុំឲ្យកើតមានកំហុសក្នុងថ្ងៃនេះ ។ លុយកាក់ ជាថ្ងៃមិនអំណោយផលល្អសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា គួរមានភាពជឿជាក់លើគ្នារឿងស្នេហា ។
ឆ្នាំកុរ ៖ ការងារ លេចចេញឱកាសល្អៗច្រើននៅចំពោះមុខ ត្រូវចាប់ឲ្យជាប់ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន មនោញ្ចេតនា ល្អប្រសើរ សុភមង្គល ៕